ឱក សុគន្ធកញ្ញា និង កែវ ចាន់និមល ចេញធាតុពិតអស់ពេលចូលលេង Killer Karaoke…(មានវីឌីអូ)

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ដែលបានធ្វើជាគណៈកម្មការក្នុងកម្មវិធីល្បីៗប្រចាំប្រទេសកម្ពុជា ចំណែកឯអ្នកនាង កែវ ចាន់និមល គឺពិធីការនីដ៏ល្បីប្រចាំផលិតកម្មហង្សមាសដូចគ្នា ។
នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញវត្តមានរបស់ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និង ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល ចូលរួមលេងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Killer Karaokeរដូវកាលទី៣នេះ ។ យ៉ាងណាមិញ វត្តមានរបស់អ្នកទាំង២ មិនមែនធ្វើជាបេក្ខជនសម្រាប់លេងក្នុងកម្មវិធីនោះទេ ប៉ុន្តែអ្នកទាំង២ បែរជាធ្វើជាពិធិការិនី ហើយលោក វិបុល និងលោក វិសាល ធ្វើជាបេក្ខជនសម្រាប់លេងក្នុងកម្មវិធីនេះ វិញម្តង ។
អ្វីដែលគួរអោយអត់ទ្រាំសើចមិនបាននោះគឺនៅពែលដែលអ្នកទាំងពីរបានធ្វើបាបពិធីករទាំងពីរយ៉ាងចាស់ដៃ ។ ទស្សនិកជនក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀង និងពិធីការនីទាំងពីរប្រហែលជាប្លែកអារម្មណ៍ជាមួយនឹងអ្នកទាំងពីរ ដែលឃើញកំពូលតារាចម្រៀងនិងពិធីការិនីដ៏ល្បី ចូលរួមនៅក្នុងកម្មវិធី Killer Karaoke នេះ ៕
ចង់ដឹងថាមានអ្វីប្លែកខ្លះនោះចូលទស្សនានៅវីឌីអូទាំងអស់គ្នា ៖