មើលសឹងមិនស្គាល់! ស្មានតែតួឯកចិនមកពីណា ពេល ម៉ៃយ៉ា គ្រងឈុតបែបនេះ…
មើលមួយភ្លែតស្មានតែតួឯកចិនមកពីណា ការពិតគឺជាតារាស្រីកូនកាត់អាឡឺម៉ង ម៉ៃយ៉ា ដែលជាតារាសម្ដែង និង ពិធីករដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពិភពសិល្បៈនាពេលបច្ចុប្បន្ននេះ ។ កន្លងមកប្រិយមិត្តប្រហែលជាធ្លាប់បានឃើញពីរូបសម្រស់ពិធីការិនី និង ជាតារាសម្ដែងស្រីកញ្ញា ម៉ៃយ៉ា ក្នុងឈុតស៊ីវិល័យទាន់សម័យ និង រ៉ូបរាត្រីសមោសរ ក៏ដូចជាក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួនជារឿយៗមកហើយ ។


ជាក់ស្ដែងណាស់កញ្ញា ម៉ៃ យ៉ា ត្រូវបានគេស្គាល់ថាជាតារាស្រីមួយរូបមានសម្រស់ស្រស់ស្អាតមិនធម្មតានោះទេ ។ ជាពិសេសគេសង្កេតឃើញថាតារាស្រីរូបនេះតែងតែមានវត្តមានក្នុងការថតស្ពតសម្អាងការ ឬ ការបង្ហាញមូតជាសម្លៀកបំពាក់មង្គលការ ។ ក្នុងពេលថ្មីៗនេះផងដែរក៏មានសម្អាងការមួយកន្លែងបានអញ្ជើញកញ្ញា ម៉ៃយ៉ា អោយទៅថតបែបកូនក្រមុំចិនម្ដង ឡើកនេះមានប្លែកជាងរាល់ដង ដោយសារ ម៉ៃ យ៉ា សម្រស់ស្រស់ស្អាតទ្វេដងនៅពេលគ្រងឈុតប្រពៃណីចិនបែបនេះ ។ ជាការពិតណាស់ សល់មិនប៉ុន្មានថ្ងៃទៀតទេដល់ថ្ងៃពិធីបុណ្យចូលឆ្នាំចិនហើយ កូនខ្មែរកាត់ចិននៅកម្ពុជាយើងពូកគាត់តែងប្រារព្ធពិធីមួយនេះដូចនៅចិនដែរ ។ ក្នុងនោះមានហាងធំៗមួយចំនួន ឬ ក៏ផ្សារទំនើបមួយចំនួនគេតែងប្រារព្ធធ្វើពិធីនេះ ហើយពេលខ្លះក៏មានការអញ្ចើញតារាប្រុសស្រីអោយចូលរួម តុបតែងអោយដូចកូនចិនផងដែរ ។





កញ្ញា ម៉ៃយ៉ា ទើបតែចូលប្រលូកក្នុងវិស័យសិល្បៈមិនយូរប៉ុន្មានក៏អាចក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនពីទស្សនិកជនបានយ៉ាងឆាប់រហ័សដោយសារភាពប៉ុនប្រសប់ក្នុងវិស័យសិល្បៈរបស់នាង មិនតែប៉ុណ្ណោះ ចំពោះរូបសម្រស់របស់តារាស្រីកូនកាត់អាឡឺម៉ងរូបនេះ ក៏តែងតែត្រូវបានមហាជនលើកសរសើរមិនដាច់ពីមាត់ផងដែរ ៕





សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់