តោះមកស្គាល់តារាថៃដែលមានអ្នកគាំទ្ររាប់លាននាក់ក្នុង Instagram! តើមានតារាណាខ្លះ? (វីឌីអូ)

1409 Views
February 13, 2018

ឧស្សាហកម្មខ្សែភាពយន្តថៃបានបង្ហាញប្រាប់ពិភពលោកនូវអ្វីដែលខ្លួនអាចធ្វើបាន ជាមួយនឹងខ្សែភាពយន្តជាច្រើនដែលទទួលបាននូវភាពជោគជ័យយ៉ាងធំធេងទូទាំងពិភពលោកដូចជារឿង Ong-Bak 2 ក្នុងឆ្នាំ 2008 រឿង Pee Mak ក្នុងឆ្នាំ 2013 និងរឿង Genius ក្នុងឆ្នាំនេះ ។

ជាក់ស្ដែងក្នុងពេលថ្មីៗនេះសារព័ត៌មានរបស់ប្រទេសថៃដែលបានចុះផ្សាយពីតារា ដែលទទួលបានការគាំទ្ររាប់លានអ្នក នៅក្នុងInstagram និង រឿងដែលពួកគេបានសម្ដែង ក្នុងនោះផងដែរក៏មានតារាជើងចាស់ខ្លះដែលនៅតែរក្សាបាននូវប្រជាប្រិយភាពតាំងពីយូរណាមកហើយ ក៏មានតារាវ័យក្មេងមួយចំនួនផងដែរ តោះមកស្គាល់ពួកគេទាំងអស់គ្នា ថាតើមានIdolក្នុងដួងចិត្តរបស់ប្រិយមិត្តដែលឬទេ ៖

1.      Patchrapa Chaichua (Aum)

ជាមួយនឹងអ្នកគាំទ្រចំនួន 8.2 លាននាក់ Aum គឺជាម្ចាស់ក្សត្រី Instagram ក្នុងកម្មវិធី showbiz របស់ ថៃ។ នាងត្រូវបានគេស្គាល់ថាជាតួឯកនៅក្នុងខ្សែភាពយន្តជាច្រើនដែលផលិតដោយទូរទស្សន៍ Channel 7 របស់ថៃ។

 

 

 

 

 

 

 

 

2.      Araya Alberta Hargate (Chompoo)

តារាសម្ដែងថៃកូនកាត់អង់គ្លេសរូបនេះបានក្លាយទៅជាអ្នកដឹកនាំកម្មវិធីទូរស្សន៍ និង ជាអ្នកបង្កើតនិន្នការក្នុងប្រទេសថៃ ។ ជាមួយនឹងអ្នកគាំទ្រចំនួន 7.5 លាននាក់នាងគឺជាតារាសម្តែងថៃដែលជាប់លំដាប់លេខ 2 នៅលើ Instagram ។

 

 

 

 

 

 

3.      Davika Hoorne (nickname: Mai)

នាងជាតួឯកឈានមុខគេក្នុងខ្សែរភាពយន្តថៃជាច្រើន ក្នុងរឿងកំប្លែង Pee mak ក្នុងឆ្នាំ2013​ ដែលជារឿងកំប្លែងថៃដែលមានចំណូលខ្ពស់បំផុត​ក្នុងចំនោមរឿងក្នុងពេលនោះ ។ នាងមានអ្នកគាំទ្រចំនួន 6,4 លាននាក់នៅលើ Instagram ។

 

 

 

 

 

 

 

4.      Urassaya Sperbund (Yaya)

Yaya គឺជាតារាសម្ដែង និងតារាចម្រៀង ដែលនាងគឺជាកូនកាត់ថៃ-ណ័រវេស នាងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងឆ្នាំ 2010 ដោយសារតែនាងបានដើរជាតូឯកក្នុងរឿង Duang Jai Akkanee និងមានអ្នកគាំទ្រចំនួន 5.9 លាននាក់នៅលើ Instagram ។

 

 

 

 

 

 

 

 

5.      Pakron Chatborirak (Boy)

Boy គឺជាតារាសម្ដែងថៃ-ចិន ប្រចាំប៉ុស្ដិ៍លេខ 3 នៅប្រទេសថៃ គាត់មានអ្នកគាំទ្រ 6.1 លាននាក់នៅលើ Instagram ។ ឥលូវនេះផងដែល Boy កំពុងតែចាប់យកការងារថ្មីមួយទៀតដែរជាពិធីករក្នុងកម្មវិធីល្បីមួយប្រចាំប្រទេសថៃ ។

 

 

 

 

 

 

 

 

6.      Mario Maurer (Mario)

Mario ទទួលបានប្រជាប្រិយភាពបន្ទាប់ពីបានដើរតួក្នុងរឿង Crazy Little កាលពីឆ្នាំ 2010 ទោះបីជាកាលវិភាគដ៏មមាញឹករបស់គាត់ក៏ដោយក៏កំពូលតារារូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងនយោបាយនៅឆ្នាំនេះនិងរក្សាអ្នកគាំទ្រ Instagram 5.7 លាននាក់របស់គាត់។

 

 

 

 

 

 

 

 

7.      Jirayu tangsrisuk (James)

James គឺជាតារាសម្ដែងវ័យ23ឆ្នាំដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង Suparburoot Jutathep​ កាលពីឆ្នាំ2013 គាត់មានអ្នកគាំទ្រ 4.1 លាននាក់នៅលើ Instagram​ តារាសម្ដែងរូបនេះក៏ទទូលបានប្រជាប្រិយភាពផងដែរនៅក្នុងប្រទេសជប៉ុន និង បានសម្ដែងនៅក្នុងខ្សែរភាពយន្ដជប៉ុនជាច្រើន។

 

 

 

 

 

 

 

 

8.      Mike D. Angelo (Mike)

Mike បានទទួលការគាំទ្រខ្លាំងនៅក្នុងឆ្នាំ2005 ដែលរូបលោកមិនត្រឹមតែមានឈ្មោះបោះសម្លេងក្នុងប្រទេសថៃនោះទេ លោកក៏បានបង្ហាញវត្តមាននៅលើកឆាកក្នុងប្រទេសជប៉ុន និង ចិនផងដែរ លោកមានអ្នកគាំទ្រជាង 4លាននាក់នៅលើ Instagram ។

 

 

 

 

 

Meet the Thai stars with millions of social followers

Thai cinema is getting its time in the sun; these are the stars making their mark: Patchrapa Chaichua, Chompoo Araya, ใหม่ ดาวิก้า โฮร์เน่ (Davika Hoorne Fanclub). Yaya Urassaya Sperbund, Aom Sushar Official, Boy pakorn chatborirak, Mario Maurer, James Jirayu Tangsrisuk Fanpage, Mike D. Angelo and NadechWorld (ณเดชน์ คูกิมิยะ) Read more about the noteworthy Thai stars that should be on everyone’s radar: https://buff.ly/2iFBSFm

Posted by STYLE magazine, South China Morning Post on Wednesday, August 30, 2017

 

Facebook Comment

Related Articles