ចិនសែរ ៖ “ម្ហូប 7 មុខនេះមិនអាចខ្វះបានសំរាប់សែនចូលឆ្នាំចិននេះឡើយ” ! តោះចូលមើល…
បងប្អូនប្រជាពលរដ្ឋដែលជាខ្មែរជាប់សែស្រឡាយចិន ច្បាស់ជាកំពុងតែមមាញឹក រៀបចំទិញសម្ភារៈ ម្ហូបអាហារ សម្រាប់ត្រៀមសែននៅថ្ងៃស្អែក ទី១៥ នេះ។ ដោយសារតែប្រពៃណីសែនរបស់ចិន មានលក្ខណៈស្មុគស្មាញ តម្រូវឲ្យទិញរបស់របរច្រើន លោកអ្នកពិតជាហត់នឿយខ្លាំងណាស់ហើយ។ អ្នកខ្លះត្រៀមងើបពីព្រលឹមធ្វើម្ហូប ទៅទិញជ្រូខ្វៃ ជាដើម។

ដូច្នេះហើយ ចៀសវាងលោកអ្នកភ្លេចភ្លាំងក្នុងការរៀបចំម្ហូបសែន និង ផ្លែឈើដែលចាំបាច់ ឬ ក៏បងប្អូនខ្លះមិនទាន់បានជ្រាប ថ្ងៃនេះយើងសូមចែករំលែក និង ក្រើនរំលឹកពីមុខម្ហូបដែលចាំបាច់ត្រូវសែន កុំឲ្យខាន ដែលមានដូចខាងក្រោម៖

១. មាន់ស្ងោរ

ដាច់ខាតត្រូវតែមានមាន់ស្ងោរសម្រាប់សែន ទោះបីជាលោកអ្នកមិនបានសែនជ្រូកខ្វៃ ព្រោះតែកត្តាធនធាន ប៉ុន្តែ មាន់ស្ងោរតូចឬធំក្ដី សូមកុំចោលឲ្យសោះ ព្រោះមាន់ទាំងមូលតំណាងឲ្យភាពបរិបូណ៍ ចម្រុងចម្រើន។

២. នំពងទា

រសជាតិផ្អែមរបស់នំពងទាតំណាងឲ្យភាពផ្អែមល្អែមក្នុងគ្រួសារ និង ក្នុងជីវិត ហើយនំពងទារមូលៗ តំណាងឲ្យភាពជួបជុំគ្នាផងដែរ។

៣. ផ្លែក្រូច

ចិនៗមានជំនឿថា ក្រូចពណ៌លឿង និង ក្រូចឃ្វិច នាំមកនូវសំណាងល្អ សុភមង្គល និង ភាពចម្រុងចម្រើន។

៤. មីឆា

ពេលសែនគេមិនដែលចោលមីឆាឡើយ សរសៃមីវែងៗតំណាងឲ្យអាយុវែង ដូច្នេះគេហាមដាច់ខាតកាត់សរសៃមីឲ្យខ្លី។

៥. គាវ និង ចៃយ៉

គាវនិងចៃយ៉ ជាអាហារសំរ៉ន់ពិតមែន តែចិនៗមានជំនឿថា គាវមូលតំណាងឲ្យការជួបជុំគ្រួសារ ចំណែកចៃយ៉តំណាងឲ្យទ្រព្យសម្បត្តិ។

៦. ស៊ុបឆ្នាំងភ្លើង

ស៊ុបឆ្នាំងភ្លើង តំណាងឲ្យការជួបជុំ មូលគ្នា រវាងសមាជិកគ្រួសារ ហើយវាបង្កភាពកក់ក្ដៅ ធ្វើឲ្យឆ្នាំថ្មីពោរពេញដោយភាពសប្បាយរីករាយ។

៧. នំអ៊ី ឬ ស្ករគ្រាប់ផ្អែមៗ

ចិនៗចូលចិត្តសែននំអ៊ីណាស់ តែបើយើងពិបាកធ្វើ ឬ ពិបាករក អាចសែនជាស្ករគ្រាប់ ស្ករសូកូឡាមូលៗ ក៏បាន ព្រោះវាតំណាងឲ្យភាពមូលគ្នាក្នុងក្រុមគ្រួសារ និង ភាពផ្អែមល្អែម។

យ៉ាងណាមិញ របស់សែនទាំងនេះគ្រាន់តែជាអបិយជំនឿរបស់បងប្អូនជនជាតិចិនតែប៉ុណ្ណោះ លោកអ្នកអាចសែនទៅតាមលទ្ធភាព និង ជំនឿ ព្រមទាំងសិទ្ធិផ្ទាល់ខ្លួន៕

សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់