ដាក់លុយក្នុងអាំងប៉ាវយ៉ាងម៉េច ទើបត្រូវក្បួន ? តោះចូលមើល

1167 Views
February 14, 2018

ការជូនអាំងប៉ាវក្រហមដល់ឪពុកម្ដាយ និង ចែកអាំងប៉ាវដល់កូនៗ និង ក្មេងៗ សាច់ញាតិ្តដែលមិនទាន់មានគូ គឺជាប្រពៃណីទំនៀមទម្លាប់ដ៏ខ្ជាប់ខ្ជួនរបស់ជនជាតិចិន ហើយបងប្អូនដែលជាប់ខ្សែចិននៅកម្ពុជាក៏បានអនុវត្តប្រពៃណីនេះដូចគ្នា។ ការពិតទៅ ការជូនអាំងប៉ាវពណ៌ក្រហមមានអត្ថន័យពិសេស ដែលគេជឿថា នាំលាភ នាំសំណាង និង សុភមង្គល ចំណែកឯទឹកលុយនៅក្នុងនោះក៏ជារឿងនាំលាភហេងៗផងដែរ។

 

 

 

 

 

 

 

 

 

 

ការដាក់ចំនួនទឹកប្រាក់នៅក្នុងអាំងប៉ាវ អាស្រ័យទៅលើកត្តាជីវភាពរបស់យើងនោះទេ អ្នកដែលមានធនធានគេដាក់ច្រើន ឬឯអ្នកដែលមានកម្រិតជីវភាពមធ្យម ក៏ដាក់ទៅតាមលទ្ធភាព។ ប៉ុន្តែ អ្វីដែលសំខាន់គឺ អាំងប៉ាវក្រហមដែលនាំហេងទៅវិញទេ ដែលគេចង់បាន ជាជាងផ្តោតទៅលើចំនួនទឺកប្រាក់។

 

 

 

 

 

 

យ៉ាងណាមិញ ចំនួនទឹកប្រាក់ក៏សំខាន់ដែរ គ្រាន់តែមិនសំខាន់លើតិចឬច្រើននោះទេ គឹសំខាន់ទៅលើលេខនៃទឹកប្រាក់។

 

 

 

 

១.លោកអ្នកត្រូវជូនអាំងប៉ាវឪពុកម្ដាយបង្កើតនិងឪពុកម្ដាយក្មេកច្រើនជាងគេបង្អស់

អ្នកអាចជូនលោកទៅតាមធនធាន តែសូមកុំជូនទឹកប្រាក់ដែលមានចំនួនគត់ខ្ទង់ ត្រូវតែដាក់ចំនួនតិចតួចនៅខាងចុង ឧទាហរណ៍ ដូចជា 68$ 88$ 108$ ជាដើម។ ពោលគឺជូនទៅតាមលទ្ធភាពដែលអ្នកមាន តែគួរមានលេខ 6 8 9 នៅក្នុងនោះគឺល្អបំផុត ហើយត្រូវដាក់លេខគូ។ ហាមដាច់ខាតគឺដាក់លុយដែលចំនួនមានលេខ 4 មិនល្អឡើយ។

 

 

 

 

 

 

២. ចំពោះកូនៗ លោកអ្នកត្រូវឲ្យអាំងប៉ាវទៅកូនដែលមិនទាន់រៀបការ

នេះគឺជាទំនៀមទម្លាប់ អ្នកនៅលីវ អាចទទួលអាំងប៉ាវបាន តែបើរៀបការមានគ្រួសារហើយ ពួកគេមិនត្រូវទទួលអាំងប៉ាវទៀតទេ ត្រូវជូនឪពុុកម្ដាយវិញម្ដង។ រិឯចំនួនទឹកប្រាក់ អាចដាក់គួរសម ទៅតាមអាយុរបស់កូន បើកូនពេញវ័យ អ្នកអាចដាក់ឲ្យច្រើនតាមនោះដែរ។ ទឹកលុយក៏ត្រូវមាន លេខ 6 8 9 ដែរ ទើបនាំលាភទាំងសងខាង។ ហាមដាច់ខាតកុំដាក់លេខ 4។

 

 

 

 

 

 

៣. ចំពោះ ក្មួយៗ ប្អូនៗ

សូមកុំភ្លេចឲ្យអាំងប៉ាវទៅប្អូនៗដែលនៅលីវមិនទាន់រៀបការផង ក្មួយក៏ដូចគ្នាដែរ រីឯចំនួនអាស្រ័យលើអាយុរបស់ពួកគាត់ ហើយស្ថានភាពលោកអ្នកជិតស្និទ្ធិនឹងពួកគាត់ដល់កម្រិតណា។

 

 

 

 

 

 

សរុបសេចក្ដីមកវិញ អាំងប៉ាវចំនួនតិចឬច្រើន គ្មានការអាក់អន់ចិត្ត ប្រកែប្រកាន់អ្វីឡើយ សំខាន់ឲ្យតែមានអាំងប៉ាវក្រហមដែលនាំសំណាង សុខសប្បាយសុភមង្គលដល់អ្នកឲ្យនិងអ្នកទទួល ព្រមទាំងការដាក់ចំនួនលុយតាមលេខហ៊ុងស៊ុយឲ្យបានត្រឹមត្រូវដើម្បីនាំហេងទាំងអស់គ្នា៕

 

 

 

Facebook Comment

Related Articles