រំជួលចិត្តណាស់! បុរសពិការ មានភ័ព្វជួបស្នេហាពិត តាមអនឡាញ!
បុរសពិិការជនជាតិចិនម្នាក់នេះ បានជួបជាមួយនឹងនារីម្នាក់តាមរយៈការឡាយ អនឡាញ ហើយនាងក៏យល់ព្រមរៀបការជាមួយនឹងលោក ដោយមិនប្រកាន់អ្វីឡើយ។

នារីជាភរិយានិយាយថា នាងតាមដាមការឡាយរបស់លោកនៅលើអ៊ីនធើណែតយូរមកហើយ គិតថាលោកជាមនុស្សដ៏រឹងមាំ និង សុទិដ្ឋិនិយម ទើបធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍។ អ្នកទាំងពីរបានរៀបការទាំងគ្មានជំនូនពីខាងប្រុស ហើយក៏សម្រេចចិត្តរើផ្ទះទៅនៅជាមួយគ្នាតែម្ដង។

អ្នកទាំងពីរចាប់ផ្ដើមជីវិតថ្មី ដោយមានកូនម្នាក់១រៀងខ្លួន តាំងពីស្នេហាចាស់។ រៀងរាល់ថ្ងៃ នាងតែម៉ាស្សាឲ្យស្វាមី ដើម្បីឲ្យឈាមបានរត់ល្អ។ ចំណែកឯប្រាក់ចំណូល អ្នកទាំងពីររកបានដោយសារការឡាយវីឌីអូអនឡាញ ពិសេសគឺខាងស្វាមីដែលតែងតែនិយាយលើកទឹកចិត្តអ្នកដែលពិការដូចគ្នា។

គួរបញ្ជាក់ដែរថា កាលពីខែឧសភា ឆ្នាំ ២០១៤ បុរសជាស្វាមីបានរងគ្រោះថ្នាក់នៅក្នុងការដ្ឋានជីកអណ្ដូង រហូតដល់ធ្លាក់ខ្លួនពិការចាប់ពីចង្កេះចុះក្រោមបែបនេះ។ បន្ទាប់មក មិត្តស្រីចាស់របស់លោកក៏បានបោះបង់ចោលលោកថែមទៀត។ សំណាងល្អដែលលោកបានតស៊ូរហូតដល់មានគំនិតរកប្រាក់ចំណូលតាមប្រព័ន្ធអនឡាញ មកដល់សព្វថ្ងៃនេះ ។ បច្ចុប្បន្ន លោកមានចំនួនអ្នកទស្សនា channel របស់លោកប្រមាណ ៧ម៉ឺននាក៕





សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់