ស៊ែរចែកគ្នាដឹង! ចុចទូរស័ព្ទប្រើតែដៃម្ខាង មានផលប៉ះពាល់បំផុត!

1285 Views
February 16, 2018

នាពេលបច្ចុប្បន្ននេះ នរណាៗក៏ស្ទើរតែមានទូរស័ព្ទទំនើបគ្រប់ដៃ មិនថាក្មេងចាស់ប្រុសស្រីឡើយ។ ដូច្នេះហើយ មន្ទីរពេទ្យជាតិនៃកោះតៃវ៉ាន់ បានធ្វើការសិក្សាពីផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទដៃ។

 

 

 

 

 

 

 

 

ការសិក្សាបានបង្ហាញថា នៅពេលដែលយើងចុចទូរស័ព្ទដោយប្រើតែដៃម្ខាងក្នុងអំឡុងពេលយូរ នឹងមានផលប៉ះពាល់ដល់រាងកាយយ៉ាងខ្លាំង។ ព្រោះការប្រើដៃម្ខាង ហើយទម្ងន់ទូរស័ព្ទធ្ងន់ទៀតនោះ យើងត្រូវប្រើកម្លាំងសាច់ដុំទៅលើដៃ និង មេដៃដែលបង្កឲ្យមានការឈឺដៃនិងរោយដៃធ្ងន់ធ្ងរតែម្ដង។

 

 

 

 

 

 

 

 

ការពិតរាល់ការចុចទូរស័ព្ទក្នុងរយៈពេលយូរ ទោះបីប្រើអ្វីចុចក៏នៅតែមានផលប៉ះពាល់ដែរ គ្រាន់តែការប្រើដៃតែម្ខាងគឺប៉ះពាល់ជាងគេ។ ដូច្នេះ គ្រូពេទ្យសូមណែនាំឲ្យប្រើកុំព្យូទ័រជំនួសប្រសិនបើយើងត្រូវប្រើដើម្បីចុចអ៊ីនធើណែតរយៈយូរ ហើយសូមកុំភ្លេចធ្វើចលនា ពត់ដៃ ពត់ជើងផង៕

 

 

 

 

 

 

 

 

http://www.worldofbuzz.com/study-shows-using-mobile-phone-one-hand-damages-body/

Facebook Comment

Related Articles