ព្រោះតែមូលហេតុមួយទើបសារ៉ាយ សក្ខណាមិនទាន់ប្រឡង យកសញ្ជាតិអាមេរិក
តារាសម្តែដែលកំពុងតែមានប្រជាប្រិយ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន អ្នកនាងសារ៉ាយ សក្ខណា បានបង្ហាញពីអារម្មណ៍របស់ខ្លួនក្នងការ ប្រឡងយកសញ្ជាតិអាមេរិកាំង ដោយរហូតមកដល់ពេលនេះអ្នកនាងនៅមិនទាន់ ទទួលបាន សញ្ជាតិអាមេរិកាំងនៅឡើយទេ។



យ៉ាងណាមិញបន្ទាប់ពីមានចម្ងល់ជាច្រើនបានចោទសួរតារាសម្តែងកូនមួយរូបនេះ បានបង្ហាញថាដោយសារតែសព្វថ្ងៃមានការងារច្រើនដែលត្រូវបំពេញ នៅក្នុងស្រុកខ្មែរ ហេតុដូចនេះហើយទើបអ្នកនាង មិនទាន់ខ្វល់ខ្វាយពីការប្រឡង ដើម្បីយកបាននូវសញ្ជាតិ អាមេរិកាំង។



ស្របនឹងការលើកឡើងរបស់អ្នកនាង សារ៉ាយសក្ខណា ទស្សនិកជនបានឃើញផ្ទាល់ ថាមួយរយៈចុងក្រោយនេះអ្នកនាងពិតជារវល់ខ្លាំងដូចជាការលើកឡើងពិតប្រាកដមែន ដោយក្នុងនោះអ្នកនាងសារ៉ាយ សក្ខណាតែងតែបង្ហាញមុខនៅក្នុង ការសម្តែងនានា មិនដែលដាច់ ទាំងក្នុងស្ថានីយ៍ទូរទស្សន៍ និងតាម ការសម្តែងតាមផលិតកម្មនានា។



ទោះបីជាយ៉ាងណាក៏ដោយ សារ៉ាយ សក្ខណា បញ្ជាក់ថាអ្នកនាងនឹងត្រលប់ទៅកាន់ សហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកនាងក៏បានបញ្ជាក់ពីការប្រឡងយកសញ្ជាតិ ផងដែរ។




គួរបញ្ជាក់ថា តារាសម្តែងសារ៉ាយ សក្ខណាគឺជាតារាមួយដួងដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់។ ហើយអ្វីដែលធ្វើឲ្យតារា ស្រីរូបនេះកាន់តែមានប្រជាប្រិយថែមទៀតគឺអ្នកនាងក៏តែងតែបង្ហាញមុខ ក្នុងកម្មវិធីសប្បុរសនានាក្នុងប្រទេសខ្មែរផ្ទាល់ផងដែរ៕







សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់