ពេជ្រ សូលីកា លេងស្ទាយដូចគ្នាបេះបិទជាមួយនឹងតួឯកស្រីក្នុងរឿង “ទេពមច្ឆាឆ្លងជាតិ”
កញ្ញា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និង ក្រមិចក្រមើមគួរអោយស្រលាញ់ ក្រោយពីបាត់មុខពីវិស័យសិល្បៈអស់មួយរយៈពេលយ៉ាងយូរ ឥលូវកញ្ញាក៏បានត្រលប់មកវិញជាមួយនឹងបទចម្រៀងថ្មី ហើយកញ្ញានៅតែទទួលបានការគាំទ្រសំណាក់ទស្សនិកជនដែលជាអ្នកគាំទ្ររបស់កញ្ញា ។ ក្រៅពីអាជីពជាអ្នកសិល្បៈកញ្ញា ពេជ្រ សូលីកា ក៏ជាមានជំនួញរកស៊ីផ្ទាល់ខ្លួនបើកហាងលក់បាយ «បាយអូនអ៊ូក» ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនផងដែរ។



ដោយពេលថ្មីៗនេះកញ្ញា ពេជ្រ សូលីកា បានធ្វើដំណើរកំសាន្តទៅប្រទេសជប៉ុន ហើយក៏បានបង្ហោះនូវរូបភាពជាច្រើនមើលទៅពិតជាសប្បាយរីករាយមែនទែន ។ បើក្រលែងពីការតែងខ្លួនរបស់កញ្ញាវិញគឺថាពិតជាមានភាពស្រស់ស្អាត និងស៊ីវិល័យគួរអោយចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យ ។



អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះកញ្ញា ពេជ្រ សូលីកា បានលេងស្ទាយក្នុងឆុតសំលៀបបំពាក់ ក៏ដូចជាទីតាំងនៅភ្នំទឹកកកគឺដូចគ្នាបេះបិទជាមួយនឹងតួឯកស្រីក្នុងរឿង “ទេពមច្ឆាឆ្លងជាតិ” គឺអ្នកនាង ជីជុនយុន ដែលទស្សនិកជនដែលធ្លាប់បានទស្សនានៅរឿងនេះប្រហែលជាបានស្គាល់ហើយនូវសំលៀកបំពាក់មួយឈុតនេះ ៕





សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់