បណ្ដុំរូបថតស្វីតៗ របស់ Mark Prin និង គ្រួសារពេលទៅលំហែកាយនៅជប៉ុនស្អាតៗកប់
តារាល្បីលំដាប់ជួរមុខរបស់ប្រទេសថៃគឺកំលោះសង្ហាលោក Mark Prin ដែលប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រូបលោកតាមរយៈរឿងភាគ “ស្នេហ៍តាមអនឡាញ” ដែលមានរូបលោកជាតួឯកប្រុស និងតួឯកស្រីគឺកញ្ញា Kimberly ។ បន្ទាប់ពីបញ្ចប់នៅការថតខ្សែភាគយន្តនេះហើយក៏មានព័ត៌មានចុះផ្សាយថាអ្នកទាំងកំពុងតែបង្កាត់ភ្លើងស្នេហ៍ទាំងក្នុងនឹងក្រោយសាច់រឿង ។ មិនយូរប៉ុន្នានអ្នកទាំងពីរក៏បានចេញធ្វើសន្និសិទកាសែតទទួលស្គាល់ពីទំនាក់ទំនងនេះ ក៏បានប្រកាសថាខ្លួនជាគូស្នេហ៍នឹងគ្នា ។ មកទល់បច្ចុប្បន្ននេះពួកគេគឺជាគូស្នេហ៍ដ៏លេចធ្លោមួយគូក្នុងរង្វង់សិល្បៈថៃ និង តែងតែបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ ធ្វើឲ្យមនុស្សមិនតិចនាក់ទេលួចច្រណែន ។

មិនថារឿងស្នេហា រឿងគ្រួសារ និងការងារ កំលោះសង្ហាររូបនេះតែងតែបំពេញតួនាទីបានយ៉ាងល្អ ។ រូបលោកតែងតែបែងចែកពេលវេលាចំពោះមនុស្សដែលលោកស្រលាញ់គ្រប់ៗគ្នា ចំណែកឯក្នុងវិស័យសិល្បៈវិញរូបលោកតែងតែត្រូវមិត្តរួមការងារសរសើរមិនដាច់ពីមាត់ថាជាមនុស្សគោរពពេលវេលា និងចេះគោរពមិត្តរួមការងារ ។ មិនខុសគ្នានោះដែលក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ Mark Prin និង គ្រួសារបាននាំគ្នាធ្វើដំណើរកំសាន្ដទៅប្រទេសជប៉ុនជាលក្ខណៈដំណើរកំសាន្តគ្រួសារ ដែលមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ។













សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់