ជឿអត់? ក្មេងប្រុសម្នាក់ថាខ្លួនអាចក្រាបស៊ុតបាន២០គ្រាប់! តែពេទ្យបែរជាអះអាងយ៉ាងដូច្នេះ…

នៅលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែកើតមានរឿងរ៉ាវប្លែកៗមិនគួរឲ្យជឿ មិនចេះចប់មិនចេះហើយ។ រឿងរ៉ាវខ្លះគឺជារឿងចម្លែកអស្ចារ្យដែលកើតមានឡើងយ៉ាងពិតប្រាកដមែន តែរឿងខ្លះគ្រាន់តែជាការប្រឌិតរបស់បុគ្គលដែលចង់បានចំណាប់អារម្មណ៍ឬចង់ល្បីតែប៉ុណ្ណោះ។ ជាក់ស្ដែង ដូចជារឿងមួយដែលកំពុងតែល្បីនៅប្រទេសឥណ្ឌូនេស៊ី ដែលលឺហើយ ជឿឬមិនជឿនោះ គឺអាស្រ័យទៅលើការពិចារណារបស់អស់លោកអ្នក។
នៅប្រទេសឥណ្ឌូនេស៊ី មានក្មេងប្រុសជំទង់អាយុ១៤ឆ្នាំម្នាក់អះអាងថា ខ្លួនអាចក្រាបស៊ុតចេញតាមទ្វារក្រោមរបស់ខ្លួន បានចំនួន២០គ្រាប់ហើយ គិតចាប់តាំងពីឆ្នាំ២០១៥មក។ រូបគេបានទៅជួបគ្រូពេទ្យ និង ប្រាប់ពីអាការៈចម្លែកមិនគួរឲ្យជឿនេះ។ ខ្លួនបានបំបែកស៊ិតនោះទេ ខ្លះពណ៌សសុទ្ធ គ្មានពណ៌លឿង ឯខ្លះទៀត មានតែពណ៌លឿងសុទ្ធ គ្មានពណ៌ស។
ទោះបីជាខំអះអាងយ៉ាងណាក៏ដោយ គ្រូពេទ្យបានគិតគូរតាមបែបវិទ្យាសាស្រ្តថា ក្នុងខ្លួនមនុស្សយើងមិនអាចបង្កជាស៊ុតដូចជាសត្វមាន់ សត្វទា បានឡើយ វាជារឿងដែលមិនអាចទៅរួច។ ដូច្នេះគ្រូពេទ្យសង្ស័យថា ក្មេងនេះនិយាយប្រឌិត ហើយមិនជឿសម្ដីរបស់គេសូម្បីបន្ដិច។ ពេទ្យក៏បានបន្ដថា គេអាចមានចេតនាដាក់ស៊ុតនោះនៅក្នុងពោះតែម្ដង។ ពេលនេះ មន្ទីរពេទ្យ កំពុងតែតាមដានអាការៈរបស់ក្មេងនេះបន្ដទៀត។
ចំណែកគ្រួសាររបស់គេបាននិយាយថា កុមាររូបនេះមិនដែលលេបស៊ុតទាំងមូលចូលពោះឡើយ ហេតុអ្វីក៏មានក្នុងពោះបែបនេះ ហើយគេក៏មិនជឿថាមានការធ្វើអំពើដែរ។ តើក្មេងប្រុសនិងគ្រួសារពិតជានិយាយកុហកមែនទេ? ឬក៏រឿងនេះអាចទៅរួច?
ប្រភព៖ coconuts