ញាក់សាច់! កូនស្រីដៃឆើតយកលុយឪពុកម្ដាយរាប់ពាន់ដុល្លាក្នុងមួយខែ ដើម្បីក្លាយជារាងតុក្កតាបែបនេះ!

ការវះកាត់កែសម្ជស្សនាពេលបច្ចុប្បន្ននេះ សឹងតែក្លាយទៅជារឿងធម្មតាទៅហើយ ដោយសារតែមានមនុស្សជាច្រើន ទាំងប្រុសទាំងស្រី មិនពេញចិត្តនឹងសម្រស់ធម្មជាតិរបស់ខ្លួន ហើយត្រូវការការកែខៃខ្លះ ដើម្បីឲ្យសម្រស់កាន់តែទាក់ទាញ។ ប៉ុន្ដែ អ្នកខ្លះមិនត្រឹមតែកែបន្តិចបន្ដួចយកស្អាតនោះទេ គឺវះកាត់ផ្លាស់ប្ដូរខ្លួនក្លាយជាមនុស្សផ្សេងតែម្ដង។
ជាក់ស្ដែង យុវតីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Gabriela Jirackova ជនជាតិឆេក ចាប់ផ្ដើមស្រឡាញ់សក់ពណ៌មាស រោមភ្នែកវែងៗ បបូរមាត់ធំ តាំងពីអាយុ១៦ឆ្នាំ។ នាងបានឈ្លក់វង្វេងនឹងតុក្កតាកូនក្រមុំ Barbie ហើយមានគំនិតចង់ផ្លាស់ប្ដូរ វះកាត់ខ្លួនប្រាណ ឲ្យដូចជាតុក្កតាតែម្ដង។ សព្វថ្ងៃនាងមានអាយុ១៨ឆ្នាំហើយ និង បានវះកាត់ផ្នែកខាងលើ រួចទៅហើយ ឲ្យមានទំហំធំជាងមុន។ នាងមានគម្រោងវះកាត់បន្ដទៀត ដូចជា ផាត់មុខឲ្យកាន់តែខ្លាំង វះកាត់គូថ និង ឆ្អឹងជំនើរ ជាដើម ដើម្បីឲ្យមានរាងតូចច្រឡឹង ដូចជា Barbie មែនទែន។
ក្នុងការរៀបចំខ្លួនមួយថ្ងៃៗ នាងត្រូវចំណាយពេលជាង៣ម៉ោង។ ចំណែកឯការចំណាយវិញ គឺអស់ប្រមាណ ១ពាន់ផោន ដែលស្មើនឹងជិត ១៤០០ដុល្លា ក្នុងមួយខែ។ ម្ដាយរបស់នាង បង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់កូនស្រីដែលមានការវះកាត់ច្រើនបែបនេះ តែអ្នកម្ដាយនៅតែសប្បាយចិត្ត សុខចិត្តឲ្យប្រាក់កូនស្រីទៅបំណងក្ដីស្រមៃរបស់ខ្លូនបែបនេះ។
Admin យល់ថា មុខមាត់គាត់កាលពីមិនទាន់វះកាត់ ស្អាតពីធម្មជាតិស្រាប់ទៅហើយ ពោលគឺស្អាតជាងពេលនេះទៀត ប៉ុន្ដែបើគាត់ស្រឡាញ់រូបរាងតុក្កតាអញ្ចឹងទៅហើយ សូម្បីតែឪពុកម្ដាយក៏មិនអាចឃាត់ដែរ៕
ប្រភព៖ metro