ក្រោយផ្ទុះរឿងអាស្រូវគ្រឿងញៀន ទើបដឹងមូលហេតុផលិតកម្មហង្សមាស មិនសូវបង្ហាញ ប៊ុត សីហាឡើងច្រៀង

កាលពីថ្ងៃទី ២១ កុម្ភះកន្លងមកនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអតីត ជ័យលាភីលេខមួយប្រចាំកម្មវិធី The Voice Cambodia រដូវកាលទី ១ ប៊ុត សីហា ត្រូវបានកងកម្លាំងនគោបាលខណ្ឌ ដង្កោឃាត់ខ្លួនក្នុងករណីគ្រឿងញៀន។
ស្របគ្នានេះដែរចាប់តាំងពីបានគ្រងដំណែងជាជ័យលាភីលេខមួយទស្សនិកជនភាគច្រើនបានកត់សម្គាល់ថា តារាចម្រៀងថ្មីថ្មោងរូបនេះ មិនសូវបាន ចូលរួមក្នុង ការប្រគុំតន្រ្តីធំៗនានានោះទេ។ ដោយក្នុងនោះដែរមានទស្សនិកជនខ្លះបាន លើកឡើងថា មកពីតារាចម្រៀងរូបនេះគ្មានខ្សែរបណ្តាញនឹងគេទើប មិនសូវបាន បង្ហាញ ខ្លួនបែបនេះ។
ក៏ប៉ុន្តែអ្វីដែលទស្សនិកជនខ្លះបានលើកឡើងពាក់ព័ន្ធនឹងព័ត៌មាន ខ្សែរបណ្តាញ គឺត្រូវបានលាតត្រដាងការពិត ក្រោយពី ប៊ុត សីហា ខ្លួនឯងត្រូវបានប៉ូលីសឃាត់ ខ្លួនដដោយសារតែគ្រឿងញៀន។
ជាមួយគ្នានេះតាមរយៈប្រភពអ្នកដែលរួមការងារជាមួយ ប៊ុត សីហា បានបញ្ជាក់ ថាតារារូបនេះចាប់តាំងពីបានជាប់ពានរង្វាន់រួចមក គឺរូបគេប្រែក្លាយជាមនុស្ស ក្រអឺតក្រទម និងមិនសូវគោរពម៉ោងពេលវេលាតែម្តង។
គួរបញ្ជាក់ថាតាមរយៈនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ប៊ុត សីហា ពិតជាត្រូវបានកងកម្លាំងប៉ូលីសចាប់ឃាត់ខ្លួនមែន នៅត្រង់ចំណុចសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពេលនោះរូបគេកំពុងតែទៅទិញគ្រឿងញៀនដើម្បីជក់។
មានទស្សនិកជនជាច្រើន បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះ ប៊ុត សីហា ក្រោយផ្ទុះរឿងអាស្រូវគ្រឿងញៀន ដោយកន្លងមកតារាចម្រៀង ធ្លាក់ខ្លួនច្រៀងតាមរោងការថែមទៀតផង៕