ខ្លាំងបាត់! ខឹងប៉ាម៉ាក់ស៊ីដាច់លុយអាំងប៉ាង នារីម្នាក់សម្រេចប្ដឹងអត់ទុកមុខឲ្យសោះហ្មង!

894 Views
February 22, 2018

ជាទូទៅ នៅពេលដែលកូនតូចទទួលបានអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន ឪពុកម្ដាយតែងតែជាអ្នកទទួលនិងទុកដាក់ជំនួស ព្រោះតែកូននៅតូច មិនចេះចាយវាយ ទុកលុយកាក់ឡើយ និង ដើម្បីសុវត្ថិភាពកុំឲ្យបាត់លុយផង។ ប៉ុន្ដែទោះបីជាពួកគាត់យកលុយអាំងប៉ាវនោះ ពួកគាត់នៅតែប្រើវាសម្រាប់ផ្គត់ផ្គង់ជីវភាពកូន ដោយមិនយកទៅណាឡើយ។

 

 

 

 

 

 

យ៉ាងណាមិញ យើងមិនបានចាយលុយនោះដោយផ្ទាល់ ឬ ក៏សួររកនៅពេលដែលយើងធំធាត់នោះទេ។ បញ្ហានេះហើយ ទើបកើតមានការតស៊ូមតិថា លុយអាំងប៉ាងជាកម្មសិទ្ធិរបស់ក្មេងឬរបស់ឪពុកម្ដាយ? រឿងនេះក៏បានបង្កទៅជាព័ត៌មានផ្ទុះកក្រើកមួយនៅប្រទេសចិន។ នារីជានិស្សិតម្នាក់ បានដាក់ពាក្យប្ដឹងឪពុកម្ដាយបង្កើតរបស់ខ្លួន ដោយទាមទារយកលុយអាំងប៉ាវរបស់នាងដែលពួកគាត់បានយកអស់ជាច្រើនឆ្នាំ សរុបគឺប្រមាណ ៩២០០ដុល្លា។

 

 

 

 

 

 

មូលហេតុចម្បងដែលឈានដល់ការប្ដឹងផ្ដល់គ្នានេះ បណ្ដាលមកពីឪពុកម្ដាយរបស់នារីចិត្តខ្លាំង មិនបង់ថ្លៃសិក្សាថ្នាក់មហាវិទ្យាល័យឲ្យនាងតទៅទៀត បន្ទាប់ពីពួកគាត់លែងលះគ្នា។ ពេលនេះ តុលាការក៏សម្រេចឲ្យកូនស្រីឈ្នះក្ដី និង តម្រូវឲ្យឪពុកម្ដាយបង់ប្រាក់ឲ្យកូនស្រីប្រមាណជាង២០០ដុល្លាក្នុងមួយខែ។

 

 

 

 

 

 

 

 

ដូច្នេះ ការធ្វើជាឪពុកម្ដាយត្រូវតែមានទំនួលខុសត្រូវចំពោះកូនៗ ទើបមិនទទួលលទ្ធផលដូចឪពុកម្ដាយខាងលើនេះ។ តើអ្នកគិតថានារីជាកូនសម្រចចិត្តត្រឹមត្រូវឬជាទង្វើដែលលើស?

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ businessinsider

Facebook Comment

Related Articles