ម៉ា ច័ន្ទបញ្ញា ហួសចិត្តនឹងស្នាដៃដំបូងរបស់ខ្លួនខំសម្ដែងជួបរឿងមិនល្អបែបនេះ (មានវីឌីអូ)

451 Views
February 22, 2018

លោក ម៉ាច័ន្ទបញ្ញា គឺជាតារាចម្រៀងវ័យក្មេង ដែលរូបលោកតែងតែទទួលបានការគាំទ្រពីទស្សនិកជន​ ជាពិសេសមិត្តយុវវ័យនូវសមត្ថភាពក្នុងការនិពន្ធបទចម្រៀងដែលភាគច្រើនត្រូវជាមួយនឹងរឿងរាវស្នេហា ។ ជាលើកដំបូងហើយដែលតារាចម្រៀងរូបនេះចាប់យកវិស័យសម្ដែងខ្សែភាគយន្ត ដែលក្នុងនោះមានរូបលោកជាតួឯកប្រុស និង មិត្តស្រីរបស់លោកគឺជាតួឯកស្រី ក្នុងរឿងដែលមានចំណងជើងថា «កិច្ចសន្យាស្នេហ៍Tom and Jerry» ដែលកំពុងតែដាក់បញ្ចាំងនៅគ្រប់រោងភាគយន្តទាំងអស់ក្នុងទីក្រុងភ្នំពេញ ។

 

 

 

 

 

 

 

 

 

 

ក្នុងរឿងនេះដែលរូបលោក នឹងក្រុមផលិតទាំងអស់មានការរំពឹងខ្ពស់ថានឹងបានទទួលការគាំទ្រពីទស្សនិកជនច្រើនជាក់ជាមិនខាន ព្រោះក្នុងរឿងនេះ មានការចូលរួមសម្ដែងផ្ទាល់ពីបងប្អូនជនជាតិភាគតិច និងបានផ្ដិតយករូបភាព ទីតាំងដែលពួកគាត់បានរស់នៅ រួមទាំងការសម្ដែងដោយយកចិត្តពីតួអង្គនីមួយៗថែមទៀតផង ។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺរឿងកុនថ្មីនេះបែបជាពុំសូវមានអ្នកគាំទ្រឡើយ ជាក់ស្ដែងនៅក្នុងថ្ងៃដែលក្រុមការងារដែលជាតួអង្គសម្ដែងក្នុងរឿងបានចុះទៅផ្ទាល់ដើម្បីចង់អោយអ្នកគាំទ្រមានការភ្ញាក់ផ្អើល ស្រាប់តែនៅក្នុងសាលមានមនុស្សតែម្នាក់គត់ ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយសារតែមិនមានអ្នកគាំទ្រនូវស្នាដៃថ្មីរបស់ខ្លួនដូចនេះ​ទើបលោក ម៉ាច័ន្ទបញ្ញាបានបញ្ចេញជាសារខ្លីដើម្បីអំពាវនាវដល់ទស្សនិកជនទាំងអស់មេត្តាជួយមកគាំទ្រ ដោយក្នុងនោះលោកបានរៀបរាប់ថា៖

 

 

«មិននឹកស្មានថារឿងដែលខ្ញុំសម្ដែងដំបូង មិនសូវមានអ្នកគាំទ្រចឹងសោះ! ស្ដាប់ក្រុមផលិតហើយ តូចចិត្តនឹងខ្លួនឯងណាស់! ខ្ញុំគិតថា ប្រហែលមកពីការផ្សព្វផ្សាយមិនទាន់ដល់។ ដូច្នេះ ខ្ញុំបាទបញ្ញា សូមអំពាវនាវដល់ប្រិយមិត្តទាំងអស់ មេត្តាជួយមកគាំទ្ររឿងដំបូង តួថ្មីដូចជារូបខ្ញុំបាទផង បើមិនចឹងទេ ផលិតកម្មនឹងទម្លាក់រោងឆាប់ៗនេះហើយ។ មិនហ៊ានធានាថាល្អឥតខ្ចោះ តែធានាថាបានសើច និងបានទទួលរសជាតិស្នាដៃបែបមនោសញ្ចេតនាកំប្លែង» ៕

 

 

 

រឿងខូចចិត្តមួយរបស់ខ្ញុំនិងក្រុមការងារ

😧😧មិននឹកស្មានថារឿងដែលខ្ញុំសម្ដែងដំបូង មិនសូវមានអ្នកគាំទ្រចឹងសោះ! 😩 ស្ដាប់ក្រុមផលិតហើយ តូចចិត្តនឹងខ្លួនឯងណាស់! ខ្ញុំគិតថា ប្រហែលមកពីការផ្សព្វផ្សាយមិនទាន់ដល់។ដូច្នេះ ខ្ញុំបាទបញ្ញា 😥 សូមអំពាវនាវដល់ប្រិយមិត្តទាំងអស់ មេត្តាជួយមកគាំទ្ររឿងដំបូង តួថ្មីដូចជារូបខ្ញុំបាទផង បើមិនចឹងទេ 😣😢 ផលិតកម្មនឹងទម្លាក់រោងឆាប់ៗនេះហើយ។ មិនហ៊ានធានាថាល្អឥតខ្ចោះ តែធានាថាបានសើច និងបានទទួលរសជាតិស្នាដៃបែបមនោសច្ចេតនាកំប្លែង។ ហើយកុំភ្លេចតាមដានចម្រៀងរឿងនេះដោយចុចLinkខាងក្រោមនេះ៖ https://www.youtube.com/channel/UCOQL4oxuW8GRaqz_Ws2QGLA?sub_confirmation=1

Posted by Ma Chanpanha ម៉ា ច័ន្ទបញ្ញា on Tuesday, February 20, 2018

Facebook Comment

Related Articles