ហេតុតែចង់មើលរឿង “ Black Panther” ពេក បុរសទាំង ២នាក់នេះធ្វើរឿង គួរឲ្យអស់សំណើចមួយ (មានវីឌីអូ)

794 Views
February 23, 2018

បុរស ២នាក់នៅក្នុងប្រទេសអង់គ្លេសបានធ្វើឲ្យអ្នកដែលចូលរូមទស្សនាភាពយន្ត “ Black Panther” ផ្ទុះសំណើចពេញកន្លែងលក់សំបុត្រ បន្ទាប់ពីគេទាំង ២ នាក់បាន តែងខ្លួនជិះកគ្នាដើម្បីទិញសំបុត្រតែមួយសន្លឹកចូលទស្សនារឿងកំពុងល្បីមួយនេះទាំងអស់គ្នា។

 

 

 

 

 

 

បន្ទាប់ពីជិះលើកគ្នាហើយបុរសទាំង ២ នាក់បានដើរទៅតម្រង់ជួរជាមួយនឹង ទស្សនិកជនផ្សេងៗទៀត ដើម្បីទៅកាន់កន្លែងលក់សំបុត្រ។ ខណៈពេលដែល ពួកគេកំពុងតែឈរតម្រង់ជួរ មនុស្សម្នារផ្សេងៗទៀតបានចោលក្រសែភ្នែក និងផ្ទុះសំណើចយ៉ាងខ្លាំងចំពោះទង្វើររបស់ពួកគេ។

 

 

 

 

 

 

យ៉ាងណាមិញពួកគេមិនបានសម្រេចបំណងក្នុងការទិញសំបុត្រកុនមួយដើម្បីចូល មើលបាន ២នាក់ឡើយ គឹពួកគេបានត្រឹមតែត្រូវបានអ្នកលក់សំបុត្រ ហៅសន្តិសុខ មកអន្តរាគមន៍តែប៉ុណ្ណោះ។

 

 

 

 

 

 

បន្ទាប់ពិមានការចែកចាយវីឌីអូបុរសពូកែបន្លំភ្នែកទាំង ២ នាក់នៅលើប្រព័ន្ធ សង្គម គឺមានមនុស្សជាច្រើនបានផ្ទុះសំណើច ហើយវីឌីអូឃ្លីបបុរសកំហូចទាំង ២ បានក្លាយទៅជា ឃ្លីបដែលមានប្រជាប្រិយជាងគេប្រចាំសប្តាហ៍នៅក្នុងប្រទេស អង់គ្លេស។

 

 

 

 

 

 

គួរបញ្ជាក់ថារឿង “ Black Panther” គឺកំពុងតែល្បីល្បាញស្ទើរទូទាំងពិភពលោក ដោយក្នុងនោះនៅតាមបណ្តារោងកុនល្បីៗក្នុងរាជធានាភ្នំពេញក៏កំពុងបញ្ចាំង ផងដែរ ដែលវាជាស្នាដៃចុងក្រោយបង្អស់របស់ក្រុមហ៊ុន Marvel៕

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles