ពុទ្ធោ! ពេទ្យផ្អើលថា នេះជាដុំសាច់ដុះនៅខួរក្បាលធំជាងគេក្នុងលោក ទម្ងន់ដល់ទៅ…

សព្វថ្ងៃនេះ ជម្ងឺដុះសាច់នៅខួរក្បាលបានកើតឡើងជាច្រើនករណី មិនថាតែនៅជុំវិញពិភពលោក និង នៅប្រទេសកម្ពុជាយើងនោះទេ។ ជាសំណាងដែលផ្នែកវេជ្ជសាស្រ្តមានការរីកចម្រើនធ្វើឲ្យការវះកាត់អាចប្រព្រឹត្តទៅបានដោយជោគជ័យ ប៉ុន្ដែករណីខ្លះទៀតក៏បរាជ័យមិនអាចជួយសង្រ្គោះអ្នកជម្ងឺបាន។
ជាក់ស្ដែង ករណីវះកាត់ដុំសាច់ដ៏ធំមួយនៅប្រទេសឥណ្ឌា ត្រូវបានគ្រូពេទ្យអះអាងថា ជាដុំសាច់ដុះនៅខួរក្បាលធំជាងគេបង្អស់លើពិភពលោក។ ដុំសាច់នេះបានកើតមានទៅលើបុរសវ័យ៣១ឆ្នាំម្នាក់ គួរឲ្យសង្វេគ។ ការវះកាត់ត្រូវចំណាយពេលដល់ទៅ៧ម៉ោង។ គ្រូពេទ្យមិនទាន់ហ៊ានថា ការវះកាត់នេះទទួលបានជោគជ័យនោះទេ ត្រូវរង់ចាំមើលស្ថានភាពជាសះស្បើយរបស់គាត់សិន គ្រាន់តែដឹងថា ពេលនេះគាត់រួចផុតពីគ្រោះថ្នាក់ហើយ។
ការដែលគ្រូពេទ្យហ៊ាននិយាយថា នេះអាចជាដុំសាច់ដុះធំលើសគេនៅក្នុងលោក ព្រោះតែទម្ងន់របស់សាច់នេះ ដល់ទៅ 1,9 គីឡូក្រាម។ បុរសជាអ្នកជម្ងឺរស់នៅជាមួយសាច់នេះអស់៣ឆ្នាំមកហើយ ជាអកុសល វាបានធ្វើឲ្យគាត់ងងឹតភ្នែកមើលលែងឃើញតែម្ដង។ សង្ឃឹមថា ភ្នែករបស់គាត់នឹងអាចភ្លឺ មើលឃើញឡើងវិញ នៅពេលដែលជាសះស្បើយ៕
ប្រភព ladbible