មិនថាស្រីស្អាតជំនាន់ណាឡើយ អែនឌី បានកៀកកើយទាំងអស់ តែម្តងនេះ ៤ ជំនាន់ស្របពេលតែមួយ
អែនឌីត្រូវបានទស្សនិកជនភាគច្រើនបានស្គាល់យ៉ាងច្បាស់ថាជាកំពូលតារាបុរសដែលមានសំណាងជាតារាប្រុសផ្សេងៗ ពោលគឺលោកតែងតែ បង្ហាញវត្តមាន ថតកៀកកើយជាមួយនឹងតារាស្រីល្បីៗ ស្ទើរតែគ្រប់ជំនាន់។



យ៉ាងណាមិញរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលគឺកាលពីថ្មីៗនេះតារាប្រុស អែន ឌីបាន បង្ហាញរូបថតជាមួយនឹងតារាស្រីទាំង ៤ ជំនាន់ដែលលោកធ្លាប់បានថតរូប កៀកកើយជាមួយ ដោយក្នុងនោះមាន៖ វីជេអាណូ តារាសម្តែងជើងចាស់ កែវ ស្រីនាង កញ្ញា ទឹម រដ្ឋា និងស្រីស្រស់ ពេជ្រ អាវីហ្សា។ ដោយតារាស្រីទាំង ៤ ជំនាន់ សុទ្ធតែធ្លាប់ថតជាមួយនឹងបុរសសង្ហាអែនឌី យ៉ាងស្និតស្នាល។



ស្រីស្អាតទាំង ៤ ជំនាន់បានមកជួបជាមួយនឹងលោក អេន ឌី ដែលជាដៃគូចាស់ ក្នុងកម្មវិធីទូរទស្សក្នុងស្រុកមួយ ហើយឆ្លៀតឱកាសនោះ តារាប្រុសស្រីទាំង ៥ នាក់ ក៏បានថតរូបជុំគ្នាបង្ហាញគួរឲ្យភ្ញាក់ផ្អើលតែម្តង។



គួរបញ្ជាក់ថាក្រៅពីការសម្តែង និងថតរូបដោយប្រើរូបរាងសង្ហារបស់ខ្លួន អែន ឌី ក៏ជាតារាចម្រៀងមានទឹកដមសំនៀងពិរោះផងដែរ ដោយក្នុងនោះលោកបាន បង្ហាញ MV ចម្រៀងថ្មីៗរបស់ខ្លួនដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍ យុវវ័យយ៉ាងខ្លាំង៕











សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់