លុយចាយមិនអស់ប៉ុណ្ណឹងហើយ Bill Gates ខ្ជះខ្ជាយលើរបស់តែ២យ៉ាងគត់ តាំងពីក្លាយជាមហាសេដ្ឋី
លោកអ្នកច្បាស់ជាស្គាល់មហាសេដ្ឋី Bill Gates ដ៏ល្បីល្បាញ ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft និង ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី២ នៅក្នុងពិភពលោក ស្មើនឹង 91,8 ពាន់លានដុល្លា។



Bill Gates បានក្លាយជាមហាសេដ្ឋីតាំងពីអាយុ ៣១ឆ្នាំ ដែលគេរាប់ចូលជាមហាសេដ្ឋីវ័យក្មេងជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។ លោកត្រូវបានគេគោរពស្រឡាញ់ខ្លាំង ដោយសារតែទឹកចិត្តសប្បុរសរបស់លោកនិងភរិយា ដែលអ្នកទាំងពីរបានបរិច្ចាគទឹកប្រាក់អស់មិនតិចឡើយចូលទៅក្នុងមូលនិធិដើម្បីជួយពិភពលោក។




យ៉ាងណាមិញ ទោះបីជាមានទឹកប្រាក់រាប់ពាន់លានដុល្លា ចាយមិនអស់ក៏ដោយ ក៏លោក Bill Gates មិនមែនជាប្រភេទសេដ្ឋីចាយវាយលើរបស់ថ្លៃៗ ប៊្រេនៗ មិនចេះគិតនោះទេ។ កាលពីពេលថ្មីៗនេះ លោកបានសារភាពថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ ទោះបីជាទ្រព្យសម្បត្តិកើនឡើងយ៉ាងណា លោកបានចំណាយប្រាក់ច្រើនក្រាស់ក្រែលទៅលើវត្ថុតែ២យ៉ាងប៉ុណ្ណោះ។

របស់ទាំង២នោះគឺ រថយន្ដស៊េរីម៉ាក Porsche ដ៏ទំនើប និង យន្ដហោះផ្ទាល់ខ្លួនយ៉ាងប្រណីត ដែលមានតម្លៃ 40 លានដុល្លា ព្រោះតែលោកត្រូវការធ្វើដំណើរញឹកញាប់។ រឿងនេះមិនសូវធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងឡើយ ព្រោះគ្រប់គ្នាដឹងថា Bill Gates ជាមនុស្សចិត្តល្អ សុខចិត្តចំណាយខ្ទង់ពាន់លានដុល្លានៅក្នុងផ្នែកសប្បុរសធម៌ ជាជាងបង្ហិនលុយទៅលើសម្ហារៈ ដូចជា នៅឆ្នាំ២០១៦ លោកនិងភរិយាបានបរិច្ចាគប្រាក់ជាង២ពាន់លានដុល្លា ដើម្បីជួយការអភិវឌ្ឍ សុខភាពពិភពលោក និង ផ្នែកអប់រំនៅសហរដ្ឋអាមេរិក ៕









ប្រភព៖ business
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់