អស្ចារ្យណាស់! អារ៉ាប៊ីសាអូឌីតកំពុងសង់អាគារថ្មីខ្ពស់បំផុតក្នុងលោក ប្រវែងមិនបាច់និយាយ ពេលងើយមើល អាចថ្លោះក…

សព្វថ្ងៃនេះ អាគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃ ជាអាគារដែលខ្ពស់បំផុតក្នុងពិភពលោក មានប្រវែងសរុបជាង ៨០០ម៉ែត្រ ។ ប៉ុន្ដែ នាឆ្នាំ២០២០ខាងមុខនេះ អាគារ Burj Khalifa នឹងត្រូវធ្លាក់តំណែងហើយ ជំនួសដោយអាគារថ្មីដែលកំពុងតែសាងសង់ មានឈ្មោះថា Jeddah Tower ស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។
អាគារនេះត្រូវបានសម្រិតសម្រាំង គូរប្លង់បានយ៉ាងស្រស់ស្អាត និង ស្រួចឡើងទៅលើ មានជាង252ជាន់ និង ប្រវែង១ពាន់ម៉ែត្រ ស្មើនឹង១គីឡូម៉ែត្រឡើងទៅលើអាកាស។ នៅក្នុងអាគារនោះនឹងមាន ភោជនីយដ្ឋាន សណ្ឋាគារ អាផាតមិន ផ្សារទំនើប ជាដើម។ អ្វីដែលពិសេសនោះគឺ អាគារនេះអាចបង្កើតកូនទីក្រុងតូចថែមទៀតផង។
ទឹកប្រាក់ដែលចំណាយលើគម្រោងសង់អាគារខ្ពស់ស្កឹមស្កៃនេះអស់មិនតិចនោះទេ គឹប្រមាណ 2.2 ពាន់លានដុល្លា។ សព្វថ្ងៃ អាគារ Jeddah Tower កំពុងតែសាងសង់បាន៦០ជាន់ហើយ។ ក្នុងនោះ Jeddah Tower ត្រូវបានសង់នៅក្នុងទីតាំងទីក្រុងសេដ្ឋកិច្ចដែលគេនឹងសង់ព្រមគ្នា ក្លាយជាក្រុងសេដ្ឋកិច្ចថ្មីស្រឡាងតែម្ដង។
អ្នកអភិវឌ្ឍគម្រោងនេះមានជំនឿជឿជាក់ថា ទីក្រុងសេដ្ឋកិច្ច Jeddah នឹងទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ព្រមទាំងបង្កើតឱកាសជំនួញជាច្រើនថែមទៀតផង៕
ប្រភព៖ businessinsider.