កូនតិរច្ឆានជួលឃាតករសម្លាប់ឪពុកម្ដាយបង្កើតដើម្បីលេបទ្រព្យសម្បត្តិ សំណាងណាស់ ចុងក្រោយឃាតករបែរជា…

793 Views
February 24, 2018

រឿងរ៉ាវប្រៀបដូចជាខ្សែភាពយន្ដដែលស្ទើរតែមិនគួរឲ្យជឿនេះ បានកើតឡើងនៅប្រទេសរុស្សី ខណៈដែលកូនប្រុសអាយុ២២ឆ្នាំ បានជួលឲ្យឃាតករមកធ្វើឃាតឪពុកម្ដាយនិងប្អូនស្រីអាយុ១០ឆ្នាំរបស់ខ្លួន ក្នុងមហិច្ឆតាដើម្បីទទួលបានមរតកគ្រួសារតែម្នាក់ឯង។

 

 

 

 

កូនប្រុសចិត្តខ្មៅ តិរច្ឆាននេះ បានរកឃាតករម្នាក់ ហើយប្រាប់ពីគម្រោងថាគួរសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួនយ៉ាងម៉េច និង នៅទីកន្លែងណា ព្រមទាំងប្រាប់ពីទីតាំងរបស់កាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះថែមទៀតផង។ ក្រោយមកពួកគេក៏និយាយគ្នាត្រូវរ៉ូវថ្លៃជួល ក្នុងតម្លៃជាង៥ម៉ឺនដុល្លា។

 

 

 

 

អ្វីដែលនឹកស្មានមិនដល់គឺ ឃាតករដែលកូនប្រុសនោះជួល ការពិតគឺជាប៉ូលីសកំបាំងមុខម្នាក់។ ប៉ូលីសនោះក៏ប្រាប់ដល់ឪពុកម្ដាយឲ្យបានដឹង ពួកគាត់ពិតជាខ្លោចផ្សារចិត្តខ្លាំងមែនទែនដែលកូនប្រុសបង្កើតដាច់ចិត្តធ្វើបែបនេះព្រោះតែទ្រព្យសម្បត្តិ។ ប៉ុន្ដែ ចុងក្រោយពួកគាត់យល់ព្រមជាមួយប៉ូលីស សម្ដែងឆាកល្ខោន ធ្វើជាបានត្រូវគេសម្លាប់ពិតមែន ដោយដាក់ឈាមក្លែងក្លាយ ហើយប៉ូលីសក៏ថតរូបភាពយកទៅឲ្យកូនប្រុសនោះមើល ឲ្យគេជឿស្លុងនឹងអន្ទាក់នេះ។

 

 

 

 

កូនប្រុសនោះពិតជាសប្បាយចិត្តខ្លាំងណាស់ គិតថាឪពុកម្ដាយពិតជាត្រូវបានឃាតករសម្លាប់ចោលមែន ហើយព្រមបង់ថ្លៃជួលដែលបានសន្យា នៅពេលដែលខ្លួនបានទទួលកេរ្តិ៍មរតក។ ភ្លាមៗនោះ ក្រុមប៉ូលីសក៏បានមកចាប់ខ្លួនតែម្ដង។ រូបគេបានសារភាពថា ពិតជាមានបំណងសម្លាប់ឪពុកម្ដាយមែន ពោលគឺ២លើករួចមកហើយ មិនមែនតែលើកនេះទេ គ្រាន់តែមិនបានសម្រេចសោះ។ លើកនេះ គេក៏សម្រេចចិត្តជួលឃាតករតែម្ដង។

 

 

 

 

 

 

មូលហេតុដែលកូនប្រុសអប្រិយធ្វើបែបនេះ មកពីឪពុកម្ដាយរបស់ខ្លួនមិនព្រមឲ្យលុយខ្លួនចាយ។ ឪពុកម្ដាយហួសចិត្តពន់ពេក មិននឹកស្មានថាកូនធ្វើបែបនេះទេ ពួកគាត់ជាអ្នកមានស្ដុកស្តម្ភ មានផ្ទះធំ មុននិងក្រោយ ទ្រព្យសម្បត្តិគង់តែបានទៅកូនប្រុស ហេតុអ្វីគេដាច់ចិត្តធ្វើបែបនេះ។ កូនប្រុសទុរយសប្រឈមនឹងការជាប់ពន្ធធនាគារ១៥ឆ្នាំ ចំពោះករណីសាហាវយង់ឃ្នង់នេះ៕

 

 

 

 

 

 

 

ប្រភព៖ http://metro.co.uk/2018/02/23/police-fake-rich-familys-murders-catch-son-thought-hired-hitman-7335817/#mv-a

Facebook Comment

Related Articles