ប៊ុត សីហា Live វីឌីអូបញ្ចេញកំហឹងនៅពេលខកខានមិនបានទៅអាមេរិក និងបានបញ្ចាក់រឿងមួយ… (មានវីឌីអូ)

984 Views
February 26, 2018

ប្រិយមិត្តប្រហែលជាបានជ្រាបខ្លះហើយជុំវិញករណីការចាប់ខ្លួនលោក ប៊ុត សីហា​ ដែលជាម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទីមួយ ពីបទជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បានធ្វើការដោះលែងវិញបន្ទាប់ពីសមត្ថកិច្ចស៊ើបដឹងថាគ្រាន់តែជាអ្នកប្រើប្រាស់ មិនបានជាប់ពាក់ព័ន្ធនឹងការជួញដូរឡើយ ។

 

 

 

 

 

 

 

 

ចំពោះការចាប់ខ្លួនលោក ប៊ុត សីហា នេះដែលបានធ្វើអោយមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកមានការសោកស្ដាយជាខ្លាំងចំពោះរូបលោក ដែលកំពុងតែដើរផ្លូវខុស ។ ទោះជាយ៉ាងណាមិញក្រុមគ្រួសាររបស់លោក ប៊ុត​ សីហាបានធ្វើការបដិសេធចំពោះរឿងមួយនេះ ដោយលើកហេតុផលថាមានការយល់ច្រលំបន្តិចបន្តួច ។

 

 

 

 

 

 

 

 

នៅមុននេះ សាមីខ្លួនផ្ទាល់លោក ប៊ុត សីហាបាន ​Live វីដេអូនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកជាមួយនឹងការខឹងសម្បារយ៉ាងខ្លាំងចំពោះព័ត៌មានមួយនេះ ។ លោកបានបន្តទៀតថា លោកត្រូវបានស្ថាតទូតអាមេរិកលុបចោលការធ្វើដំណើរ និង ដកវីសាដោយសារតែអ្នកសារព័ត៌មានបានផ្សាយរឿងទាំងនេះដោយមិនបានសុំការបញ្ចាក់ពីរូបលោកដែលជាសាមីខ្លួនផ្ទាល់ ដូចនេះលោកបាននិយាយថាតើអ្នកណាជាអ្នកទទូលខុសត្រូវក្នុងរឿងនេះ ? ហើយលោកក៏បានបញ្ចាក់ថារូបលោកគឺជាភ្នាក់ងារសំងាត់របស់ស្នងការនគរបាលជាតិ ។

 

 

 

 

 

 

 

 

 

បើទស្សនិកជនចង់ជ្រាបច្បាស់សូមទស្សនានូវវីដេអូខាងក្រោមនេះ ៖

https://goo.gl/4ZSUuZ

Facebook Comment

Related Articles