ព្រះជួយ! ស្មានតែគាត់កើតជម្ងឺអី ការពិតចាក់សាក់សោះ ម៉េចក៏សាហាវដល់ថ្នាក់ហ្នឹង!

ការចាក់សាក់នៅលើរាងកាយគឺជាសិល្បៈមួយបែប ទោះបីជាចាស់បុរាណភាគច្រើនរើសអើងចំពោះអ្នកសាក់ថាជាមនុស្សមិនល្អ ប៉ុន្ដែសិល្បៈមួយនេះនៅតែមានភាពពេញនិយមខ្លាំងក្នុងចំណោមយុវវ័យ។
ការសាក់លម្អរាងកាយ ដោយរូបភាព អក្សរ ដែលមានអត្ថន័យផ្សេងៗ មានភាពស្រស់ស្អាតនិងទាក់ទាញមួយបែប។ ប៉ុន្ដែ នៅពេលដែលសាក់ពេញខ្លួនលើសលប់ពេញ បែរជាបំផ្លាញខ្លួនឯង និង អ្នកផងមើលទៅគួរឲ្យខ្លាចទៅវិញ។ ជាក់ស្ដែង បុរសម្នាក់នេះ បានញៀននឹងការសាក់យ៉ាងធ្ងន់ធ្ងរ ប្រហែលជាអ្នកសាក់ច្រើនបំផុតនៅលើពិភពលោកហើយ ដល់ថ្នាក់បង្កការភ្ញាក់ផ្អើលដល់សារព័ត៌មាន។
លោក Eli ink មានអាយុ២៧ឆ្នាំ បានសាក់ពេញលើខ្លួនអស់រយៈពេល១០ឆ្នាំមកនេះ។ លោកមិនមែនសាក់ត្រឹមរូបភាពដូចគេនោះទេ លោកបានសាក់ពេញស្បែកតែម្ដង ស្ទើរតែគ្រប់កន្លែងទៅហើយ។ មិនតែប៉ុណ្ណោះ លោកថែមទាំងសាក់ថ្នាំពណ៌ខ្មៅនៅលើភ្នែកថែមទៀត ដោយមិនខ្លាចផលប៉ះពាល់ឡើយ។ លោកក៏បានពាក់ក្រវិលមូលធំៗ ដោយចាក់ចូលច្រមុះនិងមាត់ ឃើញហើយ នរណាឃើញហើយក៏ចង់ខ្លាច ញាក់សាច់ដែរ។
ចាក់សាក់ឡើងកប់ធ្វើឲ្យគេក្រវីក្បាលហួសចិត្តបែបនេះហើយ បុរសម្នាក់នេះបែរជានិយាយថា នេះជាសិល្បៈដែលបង្ហាញពីអត្តចរិតរបស់លោក។ លោកនឹងបន្ដសិក្សា ការសាក់ ការចោះត្រចៀកបន្ដទៀត ពេញមួយជីវិត ដើម្បីតែខ្លួនប្រាណរបស់ខ្លួនបានល្អឥតខ្ចោះ៕
ប្រភព៖ https://www.mirror.co.uk/news/weird-news/tattoo-addict-inks-eyeballs-inside-12086935