កាន់តែក្ដៅទៅៗហើយ! លោក មាស ឫទ្ធី ឆ្លើយតបទៅលោក ប៊ុត សីហាភ្លាមៗបន្ទាប់ពីនិយាយប៉ះពាល់ដល់ហង្សមាស (មានវីដេអូ)

1017 Views
February 27, 2018

បន្ទាប់ពីម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទីមួយលោក ប៊ុត​ សីហា​ មានរឿងរ៉ាវពីបទប្រើប្រាស់គ្រឿងញៀនរហូតត្រូវបានកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការចាប់ខ្លួន បានធ្វើអោយមានការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំងចំពោះរឿងនេះ ។

 

 

 

 

 

 

បន្ទាប់ពីមានរឿងនេះកើតឡើងយើងពុំបានឃើញសាមីខ្លួនលោក ប៊ុត សីហា ចេញមុខបកស្រាយក្នុងហេតុការណ៍នេះនៅឡើយទេ រហូតដល់តែមានការលុបចោលនូវការធ្វើដំណើរទៅប្រទេសអាមេរិក ទើបតារាចម្រៀងរូបនេះបានធ្វើការ Live វីដេអូដោយនិយាយបដិសេធថានេះជារឿងយល់ច្រលំ និងបានដាក់បន្ទុកដល់អ្នកសារព័ត៌មាន ជាពិសេសគឺខាងហង្សមាស។ មិនត្រឹមតែប៉ុណ្ណោះ លោកបានអះអាងថា លោកគឺជាភ្នាក់ងារសម្ងាត់របស់ស្នងការនគរបាលបង្ក្រាបគ្រឿងញៀន មិនមែនជាអ្នកប្រើប្រាស់រួចត្រូវបានគេចាប់ខ្លួនដូចដែលសារព័ត៌មានបានចុះផ្សាយឡើយ ។

 

 

 

 

 

 

 

 

 

 

មិនបានប៉ុន្មានផង លោកមាស ឫទ្ធី ក៏បានឆ្លើយតបចំៗភ្លាមៗ ក្រោយពីបានលឺសម្តីតារាចម្រៀងរូបនេះ និយាយដូច្នោះ និងបកស្រាយពីសម្តីរបស់អ្នកគាំទ្រ ដោយលោកក៏បាននិយាយថា រឿងដែលថាហង្សមាសដឹងថាគាត់ ប្រុងទៅថោន គឺខ្ញុំពិតជាមិនដឹងទាល់តែសោះ ថា សីហា ចង់ប្តូរទៅថោន ក៏ប៉ុន្តែគាត់ទៅថោន យ៉ាងណាបើគាត់មានកុងត្រាជាមួយហង្សមាស? ហើយអ្នកខ្លះទៀតថា ជាល្បិចហង្សមាស ហើយល្បិចម៉េច បើហង្សមាស ខំរើសគាត់ដែលគេមានមនុស្សជាច្រើនបានទទួលស្គាល់បើយកគេមកនៅជាមួយធ្វើល្បិចចឹងយកមកធ្វើអី ?

 

 

 

 

 

 

 

 

 

 

 

បើចង់ជ្រាបច្បាស់សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

 

Facebook Comment

Related Articles