ជិះឡានក្រុងម្តងរមួលពោះដោយសារតែបុរសម្នាក់បង្ហាញចៃពេញក្បាល (មានវីឌីអូ)
បន្ទាប់ពីទស្សនាវីឌីអូនៅលើឡានក្រុងមួយហើយ ធ្វើឲ្យមនុស្សគ្រប់គ្នាស្ទើរតែ គ្រប់គ្នាក្អួតបាយចេញមកវិញដោយសារតែនៅលើក្បាលបុរសម្នាក់នោះបានបង្ហាញ ចៃចំនួនរាប់លានក្បាលដែលកំពុងតែរត់យ៉ាងច្រើនគួរឲ្យព្រឺក្បាល។

នៅក្នុងវីឌីអូនោះត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គមដែលមានមនុស្សចែកចាយវាបន្តយ៉ាងច្រើនកុះករ ហើយក្នុងនោះក៏មានការសរសេរនៅលើវីឌីអូផងដែរ ថា៖ “នៅពេលលោកអ្នកធ្វើដំណើរតាមឡានក្រុង សូមពិនិត្យមើលអ្នកអង្គុយក្បែរ លោកអ្នកផង ហើយវីឌីអូខាងក្រោមគឺជាហេតុផល។”

នៅក្នុងវីឌីអូនោះបានបង្ហាញថាបុរសម្នាក់ដែលមានពាក់មួកនៅក្បាលរបស់ខ្លួន បានបង្ហាញផ្នែកក្បាលខាងមុខរួមជាមួយនឹងចៃរាប់ពាន់ក្បាលកំពុងតែវាយ៉ាង អនាធិបតេយ្យ ដែលមើលទៅគួរឲ្យខ្ពើមរអើម។

ទោះបីជាយ៉ាងណាក៏ដោយវីឌីអូបុរសចៃពេញក្បាលមិនត្រូវបានបញ្ជាក់ទីតាំងដែល គេថតមកនោះឡើយ។ ក៏ប៉ុន្តែវាត្រូវបានគេដកស្រង់ចេញពីហ្វេស ប៊ុកផេកមួយ ដែលមានប្រភពចេញមកពីប្រទេសម៉ិកសិកកូនៃរដ្ឋ Coahuila។

រហូតមកដល់ពេលនេះមានអ្នកចូលទៅទស្សនាជាង 44 លានដងមកហើយ ទោះបីជាវីឌីអូមួយនេះបានផុសចូលមកក្នុងបណ្តាញសង្គមតាំងតែពីឆ្នាំ ២០១៧ មកម្លេះ ជាមួយនឹងការខមិននូវពាក្យខ្ពើមរអើមមិនចេះដាច់៕










វីឌីអូ៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់