សុវត្ថិភាពល្អហួស ឧក្រិដ្ឋកម្មក៏ខ្សត់ ដល់ថ្នាក់ប្រទេសមួយនេះបិទពន្ធធនាគារជិតអស់ហើយ!

714 Views
February 28, 2018

ពន្ធធនាគារនៅក្នុងប្រទេសណាមួយក៏មានដែរ នៅជុំវិញពិភពលោកយើង ខុសត្រង់ថា មានតិចច្រើន ធំឬតូច ប៉ុណ្ណោះ ព្រោះតែអំពើចោរកម្ម ឧក្រិដ្ឋកម្ម ផ្សេងៗ តែងតែកើតមានឡើង ដោយចៀសមិនផុត។

 

 

 

 

ស្របពេលដែលប្រទេសជាច្រើនបង្ខំចិត្តពង្រីក និង សង់បន្ថែមនូវពន្ធធនាគាររបស់ខ្លួនដើម្បីដាក់អ្នកទោស ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្រាប់តែមានប្រទេសមួយនៅទ្វីបអឺរ៉ុបបែរជាធ្វើរឿងផ្ទុយពីគេទៅវិញគឺ ចាប់ផ្ដើមបិទទ្វារពន្ធធនាគារជាច្រើន។ នេះគឺជារឿងចម្លែកមួយ ប៉ុន្ដែពេលបានដឹងពីមូលហេតុ អ្នកច្បាស់ជាសរសើរប្រទេសមួយនេះ និង លួចច្រណែនពីសុខសុវត្ថិភាពដ៏ល្អរបស់គេមិនខាន។

 

 

 

 

ប្រទេសនោះគឺប្រទេសហូល្លង់ ដែលត្រូវគេចាត់ទុកថា ស្ថិតក្នុងប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងលោក។ ប្រទេសហូល្លង់មានអាត្រាឧក្រិដ្ឋទាបខ្លាំងមែនទែន គួរឲ្យសរសើរ។ នាពេលកន្លងមកនេះ ហូល្លង់ត្រូវបង្ខំចិត្តបិទពន្ធធនាគាររបស់ខ្លួនជាច្រើន ព្រោះតែគ្មានអ្នកទោសគ្រប់គ្រាន់សម្រាប់ដាក់ទៀត។ ឧក្រិដ្ឋកម្មនៅហូល្លង់មានការធ្លាក់ចុះយ៉ាងគំហក ចាប់ពីឆ្នាំ២០០៤ ២០០៥ ព្រោះតែរដ្ឋាភិបាលបានរឹតបន្ដឹងការហូរចូលនៃថ្នាំញៀនពីបរទេស ជាដើម។

 

 

 

 

 

មិនតែប៉ុណ្ណោះ ពន្ធធនាគារនៅហូល្លង់ មានកន្លែងទំនេរដល់ថ្នាក់ហូល្លង់ដាក់ជួល សម្រាប់ទទួលអ្នកទោសពីប្រទេសជិតខាង ដូចជា ណ័រវេស។ តាមទិន្និន័យចុងក្រោយ ប្រទេសហូល្លង់មានចំនួនប្រជាជនសរុបជាង១៧លាននាក់ ហើយអ្នកទោសមានចំនួនត្រឹមតែ ១១៦០០នាក់ប៉ុណ្ណោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.ladbible.com/community/interesting-the-netherlands-is-so-safe-that-its-prisons-are-closing-20180227

Facebook Comment

Related Articles