កំពូលសេដ្ឋីនី មេម៉ាយក្ដៅស្រួយ ពីមុនជាអូតេស ពេលនេះលុយចាយមិនអស់ ព្រោះ… (មានវីឌីអូ)

1088 Views
February 28, 2018

អ្នកនាង Jamie Chua គឺជាអ្នកមេម៉ាយដ៏ស្រស់ស្អាត ជនជាតិសិង្ហបុរី ដែលមានទ្រព្យសម្បត្តិស្កុកស្តម្ភ នរណាៗឃើញហើយក៏មានចិត្តច្រណែននឹងវាសនារបស់អ្នកនាង ដែលរស់នៅយ៉ាងស៊ីវិល័យនៅលើគំនរមាសប្រាក់ហើយសម្រស់ក៏ស្រស់ស្អាតទៀត។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

លោកអ្នកអាចឃើញមុខមាត់ រូបរាងដ៏ទាក់ទាញរបស់គាត់ ហើយគិតថា Jamie Chua នៅវ័យក្មេងនៅឡើយ បើដូច្នេះ លោកអ្នកយល់ខុសហើយ។ Jamie Chua អាយុ៤៤ឆ្នាំ តែក្រមុំសុំខ្មាស ហើយអ្នកមេម៉ាយនេះ មានបុត្រកម្លោះក្រមុំ២នាក់ វ័យ ២៣ឆ្នាំ និង ១៩ឆ្នាំ។ នារីកូនកាត់ចិននិងឥណ្ឌូនេស៊ីរូបនេះ ត្រូវបានគេចាត់ទុកថា ជារាជនី Instagram របស់សិង្ហបុរី ដែលមានកេរិ៍្តឈ្មោះក៏ល្បីល្បាញ ព្រោះតែសម្រស់និងទ្រព្យ ពិសេសរឿងឯកជនរបស់នាងមួយទៀតដែលគេដឹងគ្រប់ៗគ្នា។

 

 

 

 

 

 

 

 

 

 

កាលពីអតីតកាល Jamie Chua ធ្លាប់ជានារីបម្រើផ្នែកអាកាសចរណ៍ម្នាក់ (អូតេស) បន្ទាប់មក នាងក៏បានជួបនឹងអតីតស្វាមីដែលជាមហាសេដ្ឋីឥណ្ឌូនេស៊ី ហើយក៏រៀបការជាមួយគ្នា។ ពួកគាត់បានរួមរស់យ៉ាងមានសុភមង្គល បានត្រឹមតែ១៥ឆ្នាំ រួចក៏លែងលះចែកផ្លូវគ្នាតាមច្បាប់។ នៅពេលដែលតវ៉ាក្ដីលែងលះ អ្នកនាង Jamie Chua ក៏ប្ដឹងទាមទារប្រាក់ចិញ្ចឹមកូនទាំងពីរ និង ផ្គត់ផ្គង់ជីវភាពពីអតីតស្វាមី។

 

 

 

 

 

ចុងបញ្ចប់ នៅឆ្នាំ២០១១ នាងបានឈ្នះក្ដី ហើយទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ៣៣ម៉ឺនដុល្លា ក្នុងមួយខែ សម្រាប់កូនទាំងពីរនិងរូបនាងផ្ទាល់។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបានប្រាក់ជាច្រើនក្រាស់ក្រែលទៀត និង ទ្រព្យសម្បត្តិបន្ថែមដាច់ដោយឡែក។

 

 

 

 

 

ដូច្នេះហើយ​ មិនចម្លែកទេដែល Jamie Chua អាចរស់នៅដូចជាសេដ្ឋីនីបានយ៉ាងស្រណុកសុខស្រួល ជាមួយនឹងជីវិតចាយវាយឡើងសាហាវកប់តែម្ដង។ គ្រាន់តែថ្លៃរក្សាសម្ផស្សរបស់អ្នកនាងក្នុងមួយខែ ប្រមាណ១ម៉ឺនដុល្លាទៅហើយ។ ចំណែកកាបូបនិងស្បែកជើង សុទ្ធតែរបស់ប៊្រេនល្បី តម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លា។ នេះពិតជាសំណាងមែន ដែលអ្នកនាងបានទាំងរូបសម្រស់និងមានទ្រព្យចាយមិនអស់៕

 

 

 

 

 

 

 

 

 

 

 

តោះមកទស្សនាបន្ទប់ដាក់សំលៀកបំពាក់ កាបូប ស្បែកជើងរបស់អ្នកនាង ឡើងញាក់សាច់តែម្ដង ទំហំ 65ម៉ែត្រការ៉េ ៖

 

Facebook Comment

Related Articles