ថ្មីទៀតហើយ! ជះលុយសន្ធឹកសន្ធាប់ ដើម្បីឲ្យមុខដូចសត្វនាគ! ឃើញហើយនិយាយលែងចេញ!

1928 Views
March 1, 2018

នារីកែភេទម្នាក់ បានប្រកាសថា ខ្លួនជានារីកែភេទដែលមានការផ្លាស់ប្ដូរច្រើនជាងគេបង្អស់នៅក្នុងពិភពលោក បន្ទាប់ពីចំណាយប្រាក់អស់ជិត៦ម៉ឺនដុល្លា ក្នុងការវះកាត់រូបរាងឲ្យក្លាយទៅជាដូចសត្វនាគ។

 

 

 

 

 

 

 

 

 

 

 

Eva Tiamat Medusa បានកែប្រែខ្លួនយ៉ាងសាហាវ ដែលមានការសាក់​ ការវះកាត់អណ្ដាត និង ដាក់ស្នែងចំនួន៨នៅលើក្បាល ជាដើម។ មូលហេតុដែលបណ្ដាលឲ្យគាត់មានចំណូលចិត្តចម្លែកខុសគេដូច្នេះ ការពិតគួរឲ្យសង្វេគណាស់។ ដំបូងឡើយ លោកជាបុរសម្នាក់ដែលធ្វើការខ្ពង់ខ្ពស់នៅធនាគារធំមួយ ស្រាប់តែលោកបានឆ្លងមេរោគអេដស៍។ ពេលនោះហើយ ជីវិតរបស់លោកក៏ប្រែប្រួលក្រឡាប់ចាក់ទាំងស្រុង ហើយរូបគាត់ក៏ប្តេជ្ញាថា មិនព្រមស្លាប់ជាមនុស្សនោះទេ។

 

 

 

 

 

 

 

 

 

 

 

 

 

បែបនេះហើយ ទើបរូបគាត់បែកគំនិត ចង់ក្លាយខ្លួនទៅជាសត្វនាគដែលខ្លួនធ្លាប់ស្រមៃជាយូរមកហើយ ព្រោះតែគាត់ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីអាយុ៥ឆ្នាំ ហើយគាត់ជឿថា សត្វនាគគឺជាអ្នកថែរក្សារហូតមក។ នាងចាប់កែរូបរាងដោយ ចាក់សាក់ កែច្រមុះ កាត់ស្លឹកត្រចៀក ហើយសាក់ភ្នែកទៅជាពណ៌បៃតង គិតជាសាច់ប្រាក់ជិត៦ម៉ឺនដុល្លាហើយ។

 

 

 

 

 

 

 

 

 

 

 

 

 

មិនតែប៉ុណ្ណោះ នាងមានគម្រោងជះលុយបន្ថែម ៤ម៉ឺនដុល្លាទៀត ដើម្បីវះកាត់ កែកុនថែមទៀត។ Eva Tiamat Medusa ព្រមទាំងបាននិយាយឡើងឡូយថា ការផ្លាស់ប្តូររាងកាយនេះគឺជាដំណើរដ៏ល្អបំផុតនៅក្នុងជីវិត ហើយនេះគឺជាការជម្រុញចិត្តឲ្យរូបគេខំក្រោក និង តស៊ូក្នុងជីវិត។ ពេលនោះ រូបគេគិតថា គេមិនមែនជាមនុស្សទៀតទេ គឹជាមនុស្សផងនិងសត្វល្មូនផង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ https://www.mirror.co.uk/news/weird-news/transgender-woman-spends-more-40k-12100328

Facebook Comment

Related Articles