ទប់ទឹកភ្នែកមិនបាន! ប្រជាជនឥណ្ឌារាប់ពាន់នាក់ចូលរួមពិធីដង្ហែសពកំពូលតារា ស្រីទេវី (មានវីឌីអូ)
មរណភាពរបស់កំពូលតារាឥណ្ឌា អ្នកស្រី Sridevi Kapoor បានធ្វើឲ្យពិភពសិល្បៈនិងប្រជាជនឥណ្ឌា ក្ដុកក្ដួល សោកស្ដាយជាពន់ពេក ហើយប្រជាជនខ្មែរដែលធ្លាប់បានទស្សនាខ្សែភាពយន្ដរបស់លោកស្រី ក៏បង្ហាញភាពរន្ធត់ ភ្ញាក់ផ្អើល នឹងព័ត៌មាននេះផងដែរ។




តាមការធ្វើកោសល្យវិច័យទៅលើសាកសព កំពូលតារា អ្នកស្រី Sridevi Kapoor បានបាត់បង់ជីវិតដោយសារតែលង់ទឹក នៅក្នុងអាងងូតទឹក ក្នុងសណ្ឋាគារ ទីក្រុងឌូបៃ នៅពេលដែលលោកស្រី និង ស្វាមី ទៅចូលរួមពិធីមង្គលការរបស់ក្មួយ។ ក្រោយមក សពរបស់លោកស្រីត្រូវបានដឹងពីឌូបៃ តាមយន្ដហោះឯកជន មកកាន់ប្រទេសឥណ្ឌាដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី។




ក្នុងនោះ ប្រជាជនឥណ្ឌាជាច្រើនពាន់នាក់បានចូលរួមជូនដំណើរអ្នកស្រី Sridevi Kapoor ជាលើកចុងក្រោយ ដោយបានឈរដង្ហែនៅតាមដងផ្លូវ កាន់ផ្កា កាន់រូបថត ដែលបង្ហាញពីការក្រៀមក្រំ ស្រក់ទឹកភ្នែក កាន់ទុក្ខស្ទើរតែពាសពេញប្រទេសឥណ្ឌាតែម្ដង។ ក្នុងនោះ គេសង្កេតឃើញ កំពូលតារាឥណ្ឌាបូលីវូដល្បីៗ ក៏មានវត្តមានក្នុងពិធីនេះផងដែរ។





គួរបញ្ជាក់ថា លោកស្រី Sridevi Kapoor ទទួលមរណភាពក្នុងអាយុ ៥៤ឆ្នាំ ហើយបន្សល់ទុកស្នាដៃសិល្បៈជាច្រើន ពិសេសគឺនៅទសវត្សឆ្នាំ៨០និង៩០ដែលទស្សនិកជនខ្មែរបានស្គាល់លោកស្រីស្ទើរគ្រប់គ្នា៕










តោះមកទស្សនាវីឌីអូដ៏ក្រៀមក្រំ៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់