អ្នកវិទ្យាសាស្រ្តរកឃើញថាភពព្រះអង្គារនឹងអាចមានជីវិតរស់នៅ ក្នុងពេលឆាប់ៗ

2008 Views
March 1, 2018

ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសកលវិទ្យាល័យ វ៉ាស៊ីនតោនបានបង្ហើបថា សភាវៈមានជីវិតទាំងអស់នៅក្នុងភពផែនដីប្រហែលជាអាចនឹងទៅរស់នៅក្នុងភព ព្រះអង្គារបាន ក្រោយការស្រាវជ្រាវរកឃើញថាតំបន់ដីខ្សាច់នៅលើភពអង្គារ គឺមានលក្ខខណ្ឌស្រដៀងគ្នាច្រើននឹងភពដែលអាចទ្រទ្រង់ជីវិតបាន។

 

 

 

 

 

 

 

 

 

 

 

 

 

 

 ក្នុងនោះដែរក្រុមអ្នកស្រាវជ្រាវបង្ហាញថាអ្វីដែលពួកគេទទួលបានពីការសិក្សាលើភបព្រះអង្គារកន្លងមកគឺវាលក្ខណៈស្រដៀងគ្នាទៅនឹងតំបន់វាលខ្សាច់ Atacamaនៅ អាមេរិកភាគខាងត្បូង ដែលមានសភាវៈមានជីវិតអាចរស់នៅបានដោយ មិនមានភ្លៀងសូម្បីមួយដំណក់។

 

 

 

 

 

 

 

 

 

 

 

 ចំពោះខ្សាច់ដែលពួកគេបានរកឃើញនៅលើភពព្រះអង្គារគឺមានលក្ខណៈពិសេស បែបនេះដែលវាអាចទ្រទ្រង់ជីវិតបានដោយមិនចាំបាច់មានទឹកដែលមនុស្សនៅក្នុងផែនដីចាត់ទុកថាជាប្រភពនៃជីវិត។

 

 

 

 

 

 

 ជាមួយគ្នានោះដែរលោក សាស្រ្តាចារ្យ Dirk Schulze-Makunch ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវបាននិយាយថា៖ “វាពិតជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ ខ្លាំង សម្រាប់ខ្ញុំក្នុងការស្រាវជ្រាវរកទីកន្លែងដែលមនុស្សគ្រប់គ្នាមិនជឿថាមានជីវិតអាចរស់នៅបាន។ ហើយយើងសង្ឃឹមថាក្រុមស្រាវជ្រាវរបស់យើងនឹងរកឃើញវា ក្នុងពេលឆាប់ៗ”។​

 

 

 

 

 

 

 

 

 គួរបញ្ចាក់ថាកាលពីឆ្នាំ ២០១៥ កន្លងមកក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមខាងលើ បាន ទៅដល់ទីតាំងវាលខ្សាច់នៅក្នុងតំបន់អាមេរិកភាគខាងត្បូងដើម្បីធ្វើការ ស្រាវជ្រាវហើយពួកគេបានរកឃើញថាសភាវៈដែលមានជីវិតនៅទីនោះភាគច្រើន គឺអាចរស់នៅទោះបីជាកម្រមានភ្លៀងក៏ដោយ៕

 

 

 

 

 

 

 

 

Facebook Comment

Related Articles