នាងក្អយកូនយាយយ៉យលេចមុចក្នុងពិធីមង្គលការនាយចយគួរឲ្យភ្ញាក់ផ្អើល
អតីតតារាកំប្លែងដ៏ល្បីរបស់ប្រទេសកម្ពុជា ក្អយ បានបង្ហាញវត្តមានរបស់ខ្លួនគួរ ឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីមង្គលការរបស់នាយចយនាពេលកន្លងមកនេះដែលធ្វើឲ្យមនុស្សជាច្រើនកើតចម្ងល់ថាមួយរយៈពេលធំនេះតើអ្នកនាងទៅសម្ងំលាក់ខ្លួននៅទីណា។




យ៉ាងណាមិញភាពភ្ញាក់ផ្អើលរបស់ទស្សនិកជន និងមហាជនគ្រប់គ្នាគឺបាន កើតឡើង បន្ទាប់ពីអតីតតារាកំប្លែងរូបនេះបានបាត់ដំណឹងសូន្យឈឹង ពី ពិភពសិល្បៈ ក្រោយបែកធ្លាយដំណឹងនឌរឿងអាស្រូវជំពាក់បំណុល គេកាល ពីប៉ុន្មានឆ្នាំមុនមកនេះ។



អ្វីដែលកាន់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើលគឺតារាកំប្លែងក្អយ បែរជាបង្ហាញវត្តមាន ធ្វើព្រងើយក្នុងកម្មវិធីមង្គលការរបស់នាយចយ ហើយអ្នកនាងក្អយថែមទាំងឡើង កាត់សក់ថែមទៀត។



ទោះបីជាយ៉ាងណាក៏ដោយនាងក្អយនៅតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចមិនចេះរីងស្ងួតដដែល ថ្វីបើអ្នកនាងខានចូលប្រឡូកក្នុងសិល្បៈជាយូរណាស់មកហើយ។ អ្វីដែលទស្សនិកជនសង្កេតឃើញប្លែកគឺអ្នកនាងក្អយហាក់មានរូបរាងមានសាច់ឈាមជាងមុនបន្តិច ក៏ប៉ុន្តែសម្រស់របស់នាងនៅតែស្អាតមិនចាញ់ពីមុន ប៉ុន្មានឡើយ។



គួរបញ្ជាក់ថាតារាកំប្លែងក្អយបានបាត់មុខពីរង្វង់សិល្បៈអស់រយៈពេលជច្រើនឆ្នាំណាស់មកហើយ បន្ទាប់ពីមានរឿងអាស្រូវជំពាក់បំណុល និងស៊ីដាច់រថយន្តជួល របស់គេ។ វត្តមានជាថ្មីរបស់អ្នកនាងក្អយត្រូវបានទស្សនិកជនរំពឹងថាដំណឹងនៃ ការបាត់មុខពីរង្វង់សិល្បៈរបស់អ្នកនាងគឺមិនដូចជាពាក្យចរចាមអារ៉ាមដែលគេ ល្បីតៗគ្នាឡើយ ហើយទស្សនិកជននៅតែទន្ទឹងរង់ចាំអ្នកនាងក្អយវិលត្រលប់ មកកាន់សិល្បៈវិញ៕

សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់