ស្វីតកប់! Margie និងស្វាមីទៅសាងអនុស្សាវរីយ៍ដល់ប្រទេសជប៉ុន
ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា តារាស្រីដ៏ល្បីប្រចាំប្រទេសថៃគឺអ្នកនាង Margie Rasri បានរៀបមង្គលការជាមួយនឹងតារាសម្ដែងប្រុស និងជាសេដ្ឋីវ័យក្មេងគឺលោក Pok Patsonkron បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរណាស់មកហើយ ។


នៅក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរគេសង្កេតឃើញមានវត្តមាន ភ្ញៀវកិត្តិយស រួមទាំងមានការចូលរួម ពីសំណាក់តារាល្បីៗជាច្រើន ក៏បានចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីមួយគូនេះ ។ ក្នុងពិធីនេះផងដែលលោក Pok ដែលជាស្វាមីរបស់ Margie បានរៀបចំមង្គលការបានយ៉ាងអធិកអធម និង ចំណាយអស់ថវិកាជាច្រើនដើម្បីធ្វើអោយមានការប្លែកពីមង្គលការផ្សេងៗ ។



នាពេលថ្មីៗនេះ គូស្វាមីភរិយាថ្មីមួយគូនេះបានធ្វើអោយគ្រប់គ្នាមានការច្រណែន និងភាពផ្អែមល្ហែមជាថ្មីម្ដងទៀត ។ ដោយអ្នកទាំងពីរបានធ្វើដំណើរកំសាន្ដរួមគ្នានៅឯប្រទេសជប៉ុន ។ ពិតជាគួរអោយកោតសរសើរដល់លោក Pok ទោះជារវល់ជាមួយនឹងការងារ




ខ្លាំងយ៉ាងណាក៏នៅតែមានពេលវេលា និងភាពកក់ក្ដៅសម្រាប់ភរិយារបស់ខ្លួនបានជានិច្ច ៕





សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់