ជួយផងបងប្អូន! ទូច ស្រីល័ក្ខ ថា យូ ឌីស្កូ គ្មានលទ្ធភាពទៀតទេ ហើយប្រកាសរកសប្បុរជន…​

705 Views
March 2, 2018

ប្រិយមិត្តបានជ្រាបហើយថា លោក យូ ឌីស្កូ តារាជើងចាស់ កំពុងតែត្រូវញាំញីដោយសារជម្ងឺយ៉ាងធ្ងន់ធ្ងរ ហើយកាលពីថ្មីៗ លោកបានស្រកអស់ជាច្រើនគីឡូ រូបរាងចុះស្គម ស្ទើរមើលមិនស្គាល់ គួរឲ្យសង្វេគខ្លាំងណាស់។

 

 

 

 

 

 

 

 

 

 

ស្របពេលដែលប្រិយមិត្តកំពុងតែបារម្ភពីស្ថានភាពរបស់លោកយូ ឌីស្កូ ស្រាប់តែអ្នកនាង ទូច ស្រីល័ក្ខ ដែលជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នាបានបង្ហោះសារគួរឲ្យក្ដុកក្ដួលចិត្ត រៀបរាប់ពីជម្ងឺលោកយូ ឌីស្កូ ថា៖

 

 

 

 

 

 

 

 

 

 

«ពាក្យមួយម៉ាត់បងនិយាយមកកាន់ខ្ញុំថាបងចង់រស់ ចង់អេាយជីវិតបងដូចដេីមវិញពេលលឺពាក្យនេះប្អូនខ្លេាចផ្សារណាស់ ប្អូនមានតែកំលាំងចិត្តនិងថវិការបន្តិចបន្តួចហេីយក្នុងនាមខ្ញុំជាមិត្តរួមអាជីបសូមលេីកដៃអំពានាវសូមសំណូមពរដល់ ឯកឧត្តម លេាកឧកញ៉ា លេាកជំទាវ លេាកស្រីប្រិយមិត្តព្រមទាំងបងប្អូនទាំងអស់សូមជួយថវិការដល់គាត់ខ្លះផងតិចរឺតួចក្តី ព្រេាះគាត់គ្មានលទ្ធភាពទៀតទេ ពាក្យមួយម៉ាត់គាត់និយាយថា ចង់រស់នៅបន្តរ បងប្អូនលឺហេីយពិតជាខ្លេាចផ្សារក្នុងចិត្តណាស់បេីបងប្អូនចង់ជួយថវិកាដល់គាត់អាចទាក់ទង់មកលេខខ្ញុំផ្ទាល់បាន 015595545រឺក៏អាចទៅជូនថវិការដល់គាត់ផ្ទាល់ជាមួយខ្ញុំក៏បានដែរ

សូមអរគុណដេាយក្តីគេារពអំពីខ្ញុំ ទូច ស្រីល័ក្ខ🙏🙏»

 

 

 

 

 

 

 

 

 

 

 

 

 

គ្រាន់តែឃើញសារនេះហើយ ប្រិយមិត្តសឹងតែស្រក់ទឹកភ្នែក អាណិតលោកយូ ឌីស្កូ កាន់តែខ្លាំងឡើង ព្រោះតែជម្ងឺហាក់មិនបានស្រាកស្រាន្ដទាល់តែសោះ ហើយលទ្ធភាពក៏គ្មានទៀត។ ដូច្នេះ ប្រសិនបើប្រិយមិត្តទឹកចិត្តអាណិតសិល្បករខ្មែរយើង ចង់ជួយជាថវិកាតិចក្ដីឬច្រើនក្ដី សូមមេត្តាទាក់ទងទៅអ្នកនាង ទូច ស្រីល័ក្ខ ឬ លោក យូ ឌីស្កូ ផ្ទាល់។ យើងមានតែសូមជូនពរឲ្យលោក យូ ឌីស្កូ ឆាប់បានធូរស្រាលពីជម្ងឺដ៏ធ្ងន់ធ្ងរនេះ៕

 

 

 

 

 

 

Facebook Comment

Related Articles