រូបភាពកម្ររបស់កាស៊ីណូចាស់បូកគោ ពេលទើបសង់នៅឆ្នាំ1925! អ្នកខ្លះមួយជីវិតមិនទាន់បានឃើញផង!
កាលពីពេលថ្មីៗនេះ មហាជនកំពុងតែផ្ដោតអារម្មណ៍ ទៅលើកាស៊ីណូចាស់នៅលើកំពូលភ្នំបូកគោយ៉ាងខ្លាំង ព្រោះតែអាគារកាស៊ីណូចាស់មួយនេះទើបតែកែប្រែមុខមាត់ថ្មី មានការជួសជុលឡើងវិញ ដោយក្រុមហ៊ុន «សុខា» ក្លាយជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដែលមានឈ្មោះថា “Le Bokor Palace”។

អ្វីដែលប្រជាជនបានឃើញកន្លងមកនៅពេលដែលឡើងកម្សាន្ដនៅលើភ្នំបូកគោ គឺអាគារកាស៊ីណូចាស់នេះ មានសភាពចាស់ ទ្រុឌទ្រោម ត្រូវគេបោះបង់ចោល គួរឲ្យខ្លាច។ ការពិត អាគារកាស៊ីណូចាស់ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩២៥មកម៉្លេះ ពោលគឺជិត១០០ឆ្នាំមកហើយ។

កាលសម័យនោះ គឺនៅពេលដែលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង ហើយ Bokor Palace បម្រើជូនតែរាជវង្សានុវង្ស និង អភិជនតែប៉ុណ្ណោះ។ ក្រោយមក កន្លែងនេះក៏ត្រូវគេបោះបង់ចោល រហូតដល់ឆ្នាំ១៩៦២ ទើបមានការជួលជុលឡើងវិញ ដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ។

ស្របពេលដែលសព្វថ្ងៃ សណ្ឋាគារ Bokor Palace បានលេចរូបរាងថ្មី លាបពណ៌ស្រស់ស្អាត ក្លាយជាសណ្ឋាគារលំដាប់ផ្កាយ៥ សម្រាប់បម្រើអ្នកដែលមានធនធាន ដូច្នេះ ថ្ងៃនេះ យើងសូមចែករំលែកដល់ប្រិយមិត្តនូវកម្រងរូបភាពដ៏កម្រ នៅឆ្នាំ១៩២៥ ដល់ឆ្នាំ ១៩៣០ ពេលដែល Bokor Palace ទើបតែសាងសង់ថ្មី។

តោះទស្សនាទិដ្ឋភាពទាំងអស់គ្នា៖














![]()
![]()




ប្រភពរូបភាព៖ http://bokor.kamboo.com/gallery/annees-1925-1940-bokor-palace/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់