ព្រះអើយ! មិនដឹងជាដង្កូវ ឬ ជន្លេន បើវែងហើយមានជើងបែបនេះ! (មានវីឌីអូ)
នៅលើលោកយើងនេះ សត្វចម្លែកៗមានជាច្រើនប្រភេទ រាប់មិនអស់ ដែលយើងមិនដែលបានជួបប្រទះឡើយ ហើយប្រភេទខ្លះ គួរឲ្យខ្លាច និង ខ្ពើម បើជួបជាចៃដន្យ ច្បាស់ជារត់ចែកជើងគ្នាមិនខាន។

ជាក់ស្ដែង សត្វមួយប្រភេទដែលសារព័ត៌មានមេគង្គចែករំលែកឲ្យប្រិយមិត្តបានដឹង នៅក្នុងថ្ងៃនេះ មានឈ្មោះថា “Mexican Mole Lizard” ។ សត្វនេះមានរូបរាងចម្លែក ដោយសារតែដងខ្លួនវាមានប្រវែងវែងដូចជាជន្លេន ឬ ដង្កូវ ប៉ុន្ដែវាមានដៃខ្លីពីរនៅខាងមុខ។ ទំហំខ្លួនរបស់ Mexican Mole Lizard វែង ដូចជាមីសរសៃធំ។






សត្វនេះកម្រត្រូវបានគេប្រទះឃើញណាស់ អ្នកខ្លះស្ទើរមិនជឿថាវាមាននៅលើលោកនេះទៀតផង ព្រោះតែមិនដែលឃើញផ្ទាល់ភ្នែក។ មូលហេតុព្រោះ សត្វ Mexican Mole Lizard រស់នៅក្នុងដី វាមិនងាយឡើងចេញមកលើដីឡើយ។ សត្វប្រភេទនេះ បង្កើតកូនដោយភ្ញាស់ពង នៅកំឡុងខែកក្កដា ម្ដងអាចបាន១ទៅ៤ពង។

Mexican Mole Lizard រកចំណីដោយចាប់សត្វ ស្រមោច កណ្ដៀរ ជន្លេន និង សត្វល្អិតក្នុងដីផ្សេងៗទៀត។ ចំណែកអាយុរបស់វា រស់នៅបានយូរបំផុតត្រឹម២ឆ្នាំប៉ុណ្ណោះ។

វីឌីអូ៖ https://www.youtube.com/watch?time_continue=7&v=_m0sAH0C0dY
ប្រភព៖ https://www.ripleys.com/weird-news/mexican-mole-lizard/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់