អាយុខ្លីមិនខានបើយ៉ាងនេះ! អ្នកជំនាញថា ថ្នាំក្លែងក្លាយមានលក់គ្រប់ទីកន្លែង!

530 Views
March 3, 2018

ថ្នាំពេទ្យគឺជាអាវុធមុខពីរ ដែលអាចជួយយើងហើយក៏មានផលប៉ះពាល់អាចបំផ្លាញយើងផងដែរ។ ប៉ុន្ដែ ដោយសារតែជម្ងឺតម្ងាត់ យើងមិនអាចចៀសផុតពីការប្រើថ្នាំដើម្បីព្យាបាលនោះទេ ហើយព័ត៌មានថ្នាំពេទ្យក្លែងក្លាយក៏តែងលេចលឺកន្លងមកដែរ ស្រាប់តែពេលនេះបានផ្ទុះកក្រើកជាថ្មីម្ដងទៀត ដឹងហើយស្ទើរស្លុតស្មារតីតែម្ដង។

 

 

 

 

 

 

 

 

 

 

 

លោក David Shore ជានាយកនៃផ្នែកសន្ដិសុខសកលរបស់ក្រុមហ៊ុន Pfizer ផលិតឱសថសហរដ្ឋអាមេរិក បានថ្លែងប្រាប់កាសែតល្បី The Mirror ថា ថ្នាំពេទ្យក្លែងក្លាយជាច្រើនកំពុងតែចរាចរណ៍នៅគ្រប់ទីកន្លែងលើពិភពលោក ហើយមានគ្រោះថ្នាក់និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជនខិលខូចបានបន្លំថ្នាំក្លែងក្លាយ ទាំងរូបរាង និង សំបក ដូចជាថ្នាំពិតប្រាកដ ហើយបានដាក់សារធាតុមួយចំនួនមកបន្លំវិញ។ សារធាតុក្នុងថ្នាំក្លែងក្លាយអាចមានដូចជា ថ្នាំកណ្ដុរ ជាតិ Arsenic ថ្នាំលាបពណ៌ ជាដើម ដែលសុទ្ធតែមានជាតិគីមី ជាតិពុល គ្រាន់តែលឺ គួរឲ្យរន្ធត់និងភ័យខ្លាចជាពន់ពេក។

 

 

 

 

 

 

 

 

 

 

 

 

 

អ្វីដែលកាន់តែអាក្រក់គឺមិនមែនមានតែថ្នាំគ្រាប់ទេដែលជនខិលខូចអាចបន្លំបាន សូម្បីតែថ្នាំព្យាបាលមហារីក និង វ៉ាក់ស៊ាំង ក៏អាចផលិតក្លែងក្លាយបានដែរ។ ពួកឧក្រិដ្ឋជនទាំងនោះចំណេញប្រាក់មិនស្ទើរទេពីការលក់ឱសថក្លែងក្លាយនេះ អ្នកដែលរងគ្រោះពិតប្រាកដគឺអ្នកជម្ងឺ។ នៅពេលដែលពិសារថ្នាំក្លែងក្លាយទៅ អាចនឹងធ្វើឲ្យអ្នកជម្ងឺមានអាការៈវិលមុខ ឬ អាចដល់ថ្នាក់គាំងបេះដូង ហើយស្លាប់ក៏អាចថាបានដែរ។

 

 

 

 

 

 

 

 

 

 

 

 

 

ថ្នាំក្លែងក្លាយភាគច្រើនលក់នៅតាមប្រព័ន្ធ Online ហើយនៅតាមឱសថស្ថានលក់ថ្នាំជាច្រើនក៏គេប្រទះឃើញផងដែរ។ ដូច្នេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន  ចៀសវាងទិញថ្នាំដែលមានតម្លៃធូរថ្លៃជាងធម្មតាហើយសូមពិនិត្យមើលសំបក រូបរាង និង ពណ៌ឲ្យបានត្រឹមត្រូវផង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

https://www.mirror.co.uk/science/fake-medications-containing-arsenic-paint-12072189

Facebook Comment

Related Articles