រន្ធត់ចិត្ត! ចេះតែរមាស់ក្នុងត្រចៀក ទៅឲ្យពេទ្យពិនិត្យ ឃើញសុទ្ធតែសត្វ…
នៅពេលដែលយើងគេងលង់លក់ គ្មាននរណាម្នាក់ដឹងថា ពេលរាត្រី មានសត្វល្អិតអ្វីខ្លះនៅជុំវិញខ្លួនយើង ហើយអាចចូលមកជិតយើងឡើយ។ រឿងនេះអាចមានគ្រោះថ្នាក់ណាស់ ព្រោះយើងមិនដឹងខ្លួនទាល់តែនៅពេលដែលក្រោកឡើង អ្នកខ្លះអាចត្រូវសត្វល្អិតខាំ អាចចូលក្នុងខ្លួន ឬ អាចលេបចូលពោះ ក៏ថាបានដែរ។



ជាក់ស្ដែង បុរសជនជាតិចិន ឈ្មោះ Li ត្រូវបានបញ្ជូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ក្រោយពីមានអាការៈមិនស្រួលហើយរមាស់នៅក្នុងត្រចៀក។ គ្រូពេទ្យភ្ញាក់ផ្អើលខ្លាំងនៅពេលដែលថតឆ្លុះត្រចៀកបុរសនេះ ឃើញមូលហេតុពិតប្រាកដដែលរុកគួនត្រចៀកបុរសនេះ។


មូលហេតុនោះគឺ នៅក្នុងត្រចៀកបុរសនេះ មានសត្វកន្លាតរស់ដល់ទៅ២៦ក្បាល កំពុងតែលុកលុយ។ គ្រូពេទ្យរកឃើញថា មេកន្លាតបានចូលក្នុងត្រចៀកបុរសនេះ ហើយកើតកូនពេញក្នុងនោះតែម្ដង។ ហើយកន្លាតទាំងនោះ បិទរន្ធត្រចៀកជិត គួរឲ្យភ័យរន្ធត់។ សំណាងល្អណាស់ ដែលចុងក្រោយ គ្រូពេទ្យអាចសម្អាតត្រចៀក ហើយយកកន្លាតទាំង២៦ក្បាលចេញពីត្រចៀក ដោយជោគជ័យ ហើយអ្នកជម្ងឺក៏ផុតពីគ្រោះថ្នាក់។


ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ននៅពេលគេងលក់ ហើយប្រសិនបើមានអាការៈរមាស់ប្លែកៗដូចជាបុរសខាងលើ សូមរួសរាន់ទៅរកគ្រូពេទ្យដើម្បីថតឆ្លុះភ្លាម៕



ប្រភព៖ http://www.viral4real.com/man-26-cockroaches-inside-ear/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់