លើពិភពលោក មានតែមួយ រដ្ឋាភិបាលឥណ្ឌា បើកគម្រោងឲ្យនារីក្រីក្រ ធ្វើដើមទ្រូង Free

1052 Views
March 3, 2018

ថ្ងៃទី ២៧ កុម្ភៈ គេហទំព័រ និកស៍សាក ចេញផ្សាយថា នៅរដ្ឋថាមិលណាឌូ ប្រទេសឥណ្ឌា បានបង្ហាញ​ផែន​ការកែសម្ផស្សដើមទ្រូង បម្រើសេវាឲ្យនារីៗក្រីក្រ Free ។

មន្ត្រីសុខាភិបាលជឿថា មន្រ្តីសុខាភិបាលជឿជាក់ថានេះនឹងជួយលុបបំបាត់ភាពក្រីក្រ ដោយបង្កើតក្រុមគោលដៅជនក្រីក្រ ដើម្បីទទួលសិទ្ធិជានារីស្អាតផងដែរ ។

 

 

 

 

ប្រតិបត្តិការកែសម្ផស្សដើមទ្រូង Free ចាប់ផ្តើមនៅមន្ទីរពេទ្យ និង វិទ្យាល័យវេជ្ជសាស្ត្រស្តេលី  ស្រុក​សេនណៃ ហើយឥឡូវនេះក៏មានផែនការ ពង្រីកទៅបម្រើសេវានៅមន្ទីរពេទ្តផ្សេងៗទៀតហើយ ។ មុននេះ អាជ្ញាធររដ្ឋថាមិលណាឌូ បានចែកកុំព្យូទ័រ  Laptop កង់ ពពែ និង វត្ថុផ្សេងៗឲ្យទៅប្រជាជន  ដូច្នេះហើយ ពេលនេះការកែដើមទ្រូងស្រីៗ Free មិនមែនជារឿងប្លែកចិត្តនោះទេ  ។

 

 

 

 

 

 

 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់យោបល់ថា «ហេតុអ្វីក៏មិនអាចផ្ដល់សម្រស់ដល់ជនក្រីក្របាន? ប្រសិនបើយើងមិនផ្តល់ឱ្យគាត់ដោយឥតគិតថ្លៃ ពួកគាត់នឹងអាចប្រើវិធីដ៏គ្រោះថ្នាក់ផ្សេងៗ និង ខាតលុយយ៉ាងច្រើនផងដែរ ។

ប៉ុន្តែមានការវិភាគថា ប្រសិនបើរដ្ឋាភិបាលយកប្រាក់ទាំងនេះ ទៅព្យាបាលរោគកាចៗវិញល្អជាង ។ លោកស្រីវេជ្ជបណ្ឌិត អេស អេលេនកូ (S. Elako) ជាអ្នកឯកទេសសុខភាពសាធារណៈបាននិយាយថា “គោលនយោបាយនេះមានប្រជាប្រិយភាពមែន ប៉ុន្តែវាមិនមែនជាផែនការសុខភាពដ៏ល្អនោះទេ” ។

 

 

 

 

 

 

«គួរឱ្យសោកស្តាយយើងឱ្យតម្លៃដល់ភាពស្រស់ស្អាតជាជាងព្យាបាលជំងឺ»។ ទន្ទឹមនឹងនេះ ផែនការនេះ ត្រូវបានវាយប្រហារដោយអ្នកលេងអ៊ិនធើណែតនៅលើសង្គមមេឌាផងដែរ ។

 

 

 

 

 

 

 

រដ្ឋថាមិលណាឌូ ជារដ្ឋមានប្រព័ន្ធសុខាភិបាលសាធារណៈល្អជាងគេ របស់ឥណ្ឌា ។ កាលពីឆ្នាំ ២០១៦ មានកែសម្ផស្សដើមទ្រូង (សុដន់) ប្រមាណ ៩៣.០០០ លើក ដែលមានតម្លៃវះកាត់មួយលើកៗ ៨០.០០០ រូពី ប្រមាណ ១.២០០ ដុល្លារ ៕

 

 

 

Facebook Comment

Related Articles