ក្រឡេកមើលសម្រស់បេក្ខនារីតំណាងកម្ពុជា ១៥ រូបដែលជាប់ ទៅវគ្គផ្តាច់ ព្រ័តនៅទីក្រុងសេអ៊ូល តើលោកអ្នកពេញចិត្តមួយណា ក្នុងនោះក៏ មានធីសុវណ្ណថាដែរ

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសបេក្ខនារីតំណាងប្រទេសកម្ពុជាចំនួន ១៥ រូប សម្រាប់ចូលរួមប្រឡងវគ្គផ្តាច់ព្រ័តសម្រាប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចមក ជាលទ្ធផលបានបង្ហាញចេញមកហើយ នូវបេក្ខនារីដែលត្រូវបានទទួលការ បោះឆ្នោត គាំទ្រច្រើនជាងគេ។ ដោយក្នុងនោះក៏មានវត្តមានតារាហ្វេស ប៊ុក ធី សុវណ្ណថាបានជាប់ទៅជាមួយគេផងដែរ។
តាមរយៈការប្រកាសរបស់ហ្វេស ប៊ុក ផេកផ្លូវការណ៍របស់កម្មវិធីប្រឡងបាន ឲ្យដឹងថា បេក្ខនារីទាំង ១៥ រូបដែលតំណាងឲ្យប្រទេសកម្ពុជារួមមានឈ្មោះ , សម សុជាត្តា, ញ៉ែម វណ្ណសុី, វ៉ាន់ ស្រីពៅ, សំ លីណា, ឆិ ដារី, ហេង កូសិន, ផល ពិសី, ឆឹង មុន្នីរស្មី, តូច រចនី, សាន ឆាយស៊ាងលី, ដន កែវរចនា, កង ច័ន្ទវល័ក្ខ, សំ ស្រីនិច
ឃាង រចនា, ធី សុវណ្ណថា។
ចង់ដឹងថាសម្រស់បេក្ខនារីទាំង ១៥ រូបដែលតំណាងកម្ពុជាស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពរបស់ពួកគេនៅខាងក្រោម៖