ទំនើបខ្លាំង អ្នកសុំទាននៅចិនប្រើសុទ្ធតែការទូរទាត់អនឡាញ(មានវីឌីអូ)
វាពិតជាទំនើបហួសថ្លែង បន្ទាប់ពីវីឌីអូមួយបានបង្ហាញថាអ្នកសុំទាននៅក្នុង ប្រទេសចិនបានប្រើប្រាស់ប្រព័ន្ធគិតលុយឌីជីថលដើម្បីសម្រួលក្នុងការទូរទាត់ សេវាសុំទានរបស់គេពីសំណាក់អ្នកដែលចង់ដាក់ទាន។




រឿងរ៉ាវអ្នកសុំទានទមនើបនេះត្រូវបានគេដឹងថាកើតឡើងនៅក្នុងតំបន់ Jinan ខេត្ត Shandong និងនៅក្នុងទីក្រុង ប៉េកាំង ប្រទេសចិន ដែលអ្នកសុំទានបាន ប្រមូលគ្នានៅក្នុងតំបន់ទេសចរណ៍សំខាន់ៗដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើន។



នៅក្នុងរបាយការណ៍ដែលបានបង្ហាញដោយ International Business Times បញ្ជាក់ថាអ្នកសុំទានអនឡាញដែលកំពុងតែប្រកបរបរនៅក្នុងប្រទេសចិនភាគច្រើនជាមនុស្សវ័យចំណាស់ដែលពួកគេលែងមានសមត្ថភាពក្នុងការប្រកបរបរចិញ្ចឹមជីវិត និងក្រោមហេតុផលគ្មានទីពឹង។




ចំពោះសកម្មភាពរាល់ថ្ងៃរបស់ក្រុមអ្នកសុំទានអនឡាញគឺពួកគេបានពាក់កាតដែលមានភ្ជាប់ជាមួយនឹងប្រព័ន្ធសម្រាប់ស្កេន QR Code ហើយក្នុងនោះពួកគេ ក៏ប្រើប្រាស់ការទូរទាត់តាមរយៈកម្មវិធី Wechat IDs ផងដែរ។



វីឌីអូនៃការសុំទានបែបទំនើបនៅក្នុងប្រទេសចិនបានក្លាយជាចំណាប់អារម្មណ៍ យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយក្នុងនោះមានអ្នកចូល ទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះក៏មានអ្នកខ្លះបានខមិនរបៀប ហួសចិត្តផងដែរ៕



ប្រភព៖ China Daily
វីឌីអូ៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់