ស្ដែងៗណាស់! ពស់ថ្លាន់ប្រឹងលេបឈ្លូសធំជាងខ្លួន ចុងក្រោយ បែរជា…
រឿងរ៉ាវសត្វពស់ថ្លាន់លេបសត្វជាច្រើនជាអាហារ គឺ ជារឿងធម្មតាទៅហើយ ដែលយើងតែងតែបានលឺ។ ប៉ុន្ដែ សម្រាប់ព័ត៌មានពស់ថ្លាន់លេបសត្វឈ្លូស ដែលមានមាឌធំជាងខ្លួននេះ គឺជារឿងថ្មីមួយទៀតហើយ។



ពស់ថ្លាន់ដ៏ធំត្រូវបានគេប្រទះឃើញ កំពុងតែព្យាយាមចាប់ឈ្លូសជាចំណី។ តែរឿងដែលគួរឲ្យរន្ធត់នោះគឺ ពស់ថ្លាន់ថ្លើមធំ ហ៊ានលេបឈ្លូសដែលមានទំហំទម្ងន់ ធ្ងន់ជាងខ្លួន ដល់ទៅ 1.5 Kg ឯណោះ។ ពោលគឺមាឌរបស់ឈ្លូស ស្មើនឹង ១១១ភាគរយ នៃមាឌរបស់សត្វពស់ថ្លាន់។ ដោយសារតែឈ្លូសមានទំហំធំពេកបែបនេះ ធ្វើឲ្យពស់នោះពិបាកនឹងលេបចូលក្នុងពោះណាស់។ នេះជាកំណត់ត្រាថ្មីមួយហើយដែលគេទើបតែប្រទះ គឺសត្វដែលជាចំណីមានទំហំធំជាងសត្វដែលជាអ្នកស៊ី។




ចុងក្រោយ ពស់ប្រឹងត្រដរយ៉ាងណាក៏លេបមិនចូល។ ទីបំផុត ពស់នោះក៏ក្អួតសត្វឈ្លូសចេញមកវិញ គួរឲ្យតក់ស្លុត។ សោកស្ដាយណាស់ដែលឈ្លូសបានបាត់បង់ជីវិតទៅហើយ គេមិនអាចជួយសង្គ្រោះបានឡើយ៕





សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់