ស្រីស្អាត ស្អប់ទឹក មិនខ្ចីផឹក ទីបំផុត សឹងតែអស់ជីវិត! សូមប្រយ័ត្នផងបងប្អូន!

ទឹកមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពមនុស្សម្នាក់ៗ។ ក្នុងមួយថ្ងៃ មនុស្សត្រូវបរិភោគទឹកយ៉ាងហោច ២លីត្រ ឬ ៨កែវ ដើម្បីឲ្យតម្រងនោមធ្វើការច្រោះបានល្អ ហើយក្នុងខ្លួនយើងក៏សុទ្ធតែជាតិទឹក ដូច្នេះក្រោយពីបញ្ចេញចោល យើងត្រូវការហូបទឹកបន្ថែម មិនដូច្នេះនឹងមានផលប៉ះពាល់ដល់សុខភាពមិនខាននោះទេ។
អ្នកខ្លះមិនចូលចិត្តបរិភោគទឹកធម្មតាឡើយ ដោយជំនួសមកវិញនូវទឹកផ្លែឈើ កាហ្វេ ទឹកក្រូចមានជាតិហ្គាស ជាដើម ជារៀងរាល់ថ្ងៃ។ ការបរិភោគបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត នៅពេលណាមួយមិនខាន។ ជាក់ស្ដែង ស្រីស្រស់ ជនជាតិហ្វីលីពីនម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីវិះនឹងស្លាប់ដោយសារតែខ្សោះជាតិទឹក និង ហើមតម្រងនោម យ៉ាងធ្ងន់ធ្ងរ។
មូលហេតុនោះគឺ បណ្ដាលមកពីស្រីស្អាត ចូលចិត្តហូបតែទឹកផ្លែឈើ ហើយស្អប់ទឹកធម្មតាមែនទែន។ ទង្វើដូច្នេះ នាងមានការស្ដាយក្រោយជាខ្លាំង។ តម្រងនោមរបស់នាងបានហើមប៉ោង ព្រោះតែខ្វះជាតិទឹក។ មុននឹងទៅដល់មន្ទីរពេទ្យ នាងមិនអាចនិយាយ មិនអាចកំរើកបាន ភ្នែកក៏មើលលែងឃើញ គួរឲ្យរន្ធត់ចិត្ត។
សំណាងល្អណាស់ ដែលគ្រូពេទ្យជួយសង្គ្រោះនាងបានទាន់ពេល។ នាងមានអាការៈខ្វះជាតិទឹក ហើយបាត់បង់អុកស៊ីសែននៅក្នុងខ្លួន ទើបបណ្ដាលឲ្យទៅជាបែបនេះ។ ចាប់ពីពេលនោះមក នាងភ្ញាក់រលឹក ខំហូបទឹកឲ្យបានច្រើនក្នុងមួយថ្ងៃៗ ឈប់ផឹកទឹកផ្លែឈើតទៅទៀត។
ដូច្នេះ បងប្អូនដែលហូបទឹកបានតិច សូមមេត្តាកុំឲ្យធ្លាក់ខ្លួនដូចជានាងឲ្យសោះ ត្រូវភ្ញាក់រលឹក ហូបទឹកយ៉ាងហោច២លីត្រ ដូចដែលពេទ្យបានណែនាំ៕
ប្រភព៖ http://www.viral4real.com/water-hater-almost-dies-kidney-dehydration/