នាំគ្នាផ្ទុះចម្ងល់នឹងអាគារលេចចេញនៅប្រាសាទអង្គរវត្ត! ដឹងការពិត… ហួសចិត្តនឹងអ្នកទើសតែម្ដង!

3284 Views
March 6, 2018

ពិតណាស់ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៃយើងគឺជាកេរិ៍្តដំណាលរបស់ដូនតាដែលធ្វើឲ្យកូនខ្មែរជំនាន់់ក្រោយគ្រប់រូបមានមោទនភាពដែលបានកើតមកជាខ្មែរ។ ដូច្នេះហើយ នៅពេលដែលប្រាសាទដ៏បវរជាទីស្រឡាញ់របស់យើងកើតមានរឿងមិនប្រក្រតី ប្រជាពលរដ្ឋខ្មែរច្បាស់ជាផ្ទុះប្រតិកម្ម បង្ហាញការមិនពេញចិត្ត ហើយរិះគន់យ៉ាងចាស់ដៃ ដែលពេលខ្លះ មិនបានដឹងការពិតផង។

 

 

 

 

 

 

 

 

 

 

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបពីប្រាសាទអង្គរវត្ត ដែលមើលតាមរូប ដូចជាមានអាគារថ្មីមួយកំពុងតែសង់ នៅអមនឹងកំពូលរបស់ប្រាសាទអង្គរវត្តគួរឲ្យងើយឆ្ងល់។ ម្ចាស់គណនីហ្វេសប៊ុកនោះបានអមនឹងសារថា៖

 

 

 

 

 

 

 

 

«ចង់សួរបងប្អូនយេីងថាមានចាប់អារម្មណ៍នៅអង្គវត្តឥឡូវមានកំពូលអាគារថែមមួយទៀតពិតជាទាក់ទាញមែន អ្នកនៅសៀមរាមបេីដឹងជួយប្រាប់ផងគេសង់អីណឹង»

 

 

 

 

 

 

 

 

 

 

 

 

ចំណែករូបភាពនេះ មានការផ្ទុះប្រតិកម្មនិងស៊ែរយ៉ាងសន្ធឹកសន្ធាប់ដល់ទៅជាង២ពាន់ស៊ែរ ជិតដល់៣ពាន់ ហើយក៏មានការខមិនយ៉ាងច្រើនផងដែរ។ ការពិតនោះ យោងតាមបងប្អូនអ្នកលេងហ្វេសប៊ុកដែលខមិន គឺ នេះជាការជួសជុលប្រាសាទតែប៉ុណ្ណោះ ហើយគេបានជួសជុលជាយូរណាស់មកហើយ ដែលជាគម្រោងរបស់ប្រទេសអាល្លឺម៉ង់។

 

 

 

 

 

 

 

 

ដូច្នេះចំពោះបងប្អូនដែលទើស និង រិះគន់ទាំងមិនដឹងការពិត សូមមេត្តាបញ្ឈប់បំពុលសង្គមជាបន្ទាន់។ យ៉ាងណាក្ដី នេះបង្ហាញពីការស្រឡាញ់សម្បត្តិវប្បធម៌របស់បងប្អូនប្រជាពលរដ្ឋ ទើបពួកគាត់ផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លាបែបនេះ៕

 

Facebook Comment

Related Articles