ឃើញហើយចង់ស្លុត! ត្រីមាត់ក្រហម មិនសូវចេះហែល ចេះតែដើរក្នុងទឹក! (វីឌីអូ)

នៅលើលោកយើងនេះ សំបូរទៅដោយសត្វចម្លែកៗ ដែលមនុស្សយើងស្គាល់មិនអស់ ជាពិសេសគឺនៅក្នុងមហាសមុទ្រ ដែលអ្នករុករកមិនទាន់អាចស្រាវជ្រាវទៅដល់នោះទេ។ ដូច្នេះ ថ្ងៃនេះ សារព័ត៌មានមេគង្គ សូមលើកយកសត្វត្រីមួយប្រភេទដែលរស់នៅក្នុងសមុទ្រជ្រៅ មកជូនប្រិយមិត្តបានស្គាល់។
ត្រីនេះមានរូបរាងចម្លែកគួរឲ្យខ្លាចមួយប្រភេទនេះ មានឈ្មោះជាភាសាអង់គ្លេសថា “Batfish” ដែលប្រែជាភាសាយើងថា «ត្រីប្រចៀវ» ។ ចំណុចដែលគួរឲ្យទាក់ទាញជាងគេរបស់វា គឺបបូរមាត់ពណ៌ក្រហមឆ្អិនឆ្អៅ ដូចជាលាបក្រែម គ្រាន់តែឃើញហើយ កាន់តែព្រឺរោមតែម្ដង។ ខុសប្លែកពីត្រីដទៃដែលពូកែហែលទឹក ត្រីមាត់ក្រហមនេះ មិនសូវជំនាញហែលទឹកប៉ុន្មាននោះទេ។ ដូច្នេះ ភាគច្រើនត្រីនេះដើរក្នុងទឹក បើហែលក៏ហែលបានចម្ងាយខ្លីដែរ ព្រោះតែវាគ្មានជំនាញ។
យ៉ាងណាមិញ គេមិនដឹងពីតួនាទីពិតប្រាកដនៃមាត់ពណ៌ក្រហមរបស់ត្រីប្រភេទនេះឡើយ វាអាចជាការទាក់ទាញត្រីភេទផ្ទុយគ្នា។ ត្រី “Batfish” ត្រូវបានគេប្រទះឃើញរស់នៅកោះ Galapagos និង ស្ថិតនៅបាតសមុទ្រ ដែលមានជម្រៅ ៣០ម៉ែត្រ ហើយជ្រៅបំផុតគឺ ១២០ម៉ែត្រ។ ត្រីប្រភេទនេះ ចាប់ត្រីតូចៗ បង្គារ ក្ដាម ពពួកគ្រំ ជាអាហារ។
កុំឲ្យខាតពេល តោះមកទស្សនាវីឌីអូ ត្រីនេះដើរក្នុងទឹក ទាំងអស់គ្នា ៖
https://www.youtube.com/watch?time_continue=1&v=jszxhzRzlOg
https://www.youtube.com/watch?time_continue=84&v=X9inncLXAHg