ពិតជាស្រស់ស្អាតមែន! ឱក សុគន្ធកញ្ញា បង្ហាញសម្រស់លើទឹកដីដ៏អស្ចារ្យនៃទីរួមខេត្តព្រះវិហារ

891 Views
March 6, 2018

កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាកញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាស និងមានឈ្មោះបោះសម្លេង អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ។

 

 

 

 

 

 

ហើយមកដល់បច្ចុប្បន្ននេះ កញ្ញា ក៏នៅតែរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួននៅក្នុងសង្គមសិល្បៈចម្រៀងដូចមុនដដែល និងកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ ជាមួយនឹងទេពកោសល្យផ្នែកចម្រៀង និងភាពទន់ភ្លន់របស់កញ្ញាបានធ្វើអោយកញ្ញាបានដើរនៅលើផ្លូវសិល្បៈនេះអស់រយៈពេលជាយូរឆ្នាំ និងមិនដែលមានរឿងអាស្រូវជាមួយនឹងតារាសិល្បៈផ្សេងៗទៀតឡើយ ។ ក្នុងនោះផងដែលក៏មានតារារួមអាជីពជាច្រើនបានធ្វើការសរសើរដល់ កញ្ញាជាតារាស្រីដែលមិនចេះលេងឬក តែងតែគោរពដល់អ្នករួមការងារ និងរៀមច្បងជំនាន់មុន​ទៀតផង ។

 

 

 

 

ជាក់ស្ដែងនៅពេលថ្មីៗនេះកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើដំណើរកំសាន្ដទៅកាន់ទីរួមខេត្ត ព្រះវិហារ ដែលជាទឹកដីដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះផងដែលកញ្ញាបានលេងស្ទាយស្លៀកពាក់បែបសាមញ្ញប៉ុន្ដែមានភាពថ្លៃថ្នូរ ក៏បានធ្វើអោយមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់កញ្ញា រួមជាមួយសម្រស់ធម្មជាតិដ៏អស្ចារ្យថែមទៀតផង ។ បើចង់ដឹងច្បាស់ថាស្រស់ស្អាតប៉ុនណា តោះមកទស្សនានូវរូបភាពទាំងអស់គ្នា ៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles