អុញ! ពពោះអត់ដឹងខ្លួនអីបន្ដិច ដល់៩ខែ កើតបានកូនមួយ! ព្រោះគាត់ពិសេសខុសពីស្រីធម្មតាត្រង់…
នៅលើលោកយើងនេះ រឿងរ៉ាវចម្លែកៗតែងតែកើតមានឡើងស្ទើរជារៀងរាល់ថ្ងៃ។ រឿងខ្លះធ្វើឲ្យយើងស្ងើចសរសើរ រឿងខ្លះទៀតធ្វើឲ្យយើងឆ្ងល់ គ្រវីក្បាល ហួសចិត្ត នឹងធម្មជាតិដ៏អស្ចារ្យដែលបានតាក់តែងលើមនុស្សយើង។


ជាក់ស្ដែង ដូចជានារីជនជាតិអង់គ្លេសម្នាក់ ដែលបានធ្វើឲ្យគ្រូពេទ្យស្រឡាំងកាំង និង សារព័ត៌មានភ្ញាក់ផ្អើលពាសពេញពិភពលោក។ នាងឈ្មោះ Charlotte Thomson ជាគិលានុបដ្ឋាយិកាមួយរូប។ នាងមានអាការៈខុសពីនារីទូទៅ ដោយមិនដឹងថាខ្លួនពពោះកូននៅក្នុងផ្ទៃទាល់តែសោះ ក្នុងរយៈពេល៩ខែ។ រឿងនេះធ្វើឲ្យយើងសឹងមិនគួរជឿឡើយ ប៉ុន្ដែវាជាការពិត។ នៅពេលពពោះ Charlotte មិនមានការខ្ទាតពោះដូចជានារីធម្មតាឡើយ គឺពោះនៅរាបស្មើរ ហើយវដ្ដរដូវក៏នៅមាន ដូចជាធម្មតាទៀត បែបនេះហើយទើបនាងមិនដឹងខ្លួន សូម្បីបន្ដិច។


នាងគ្រាន់តែមានការឡើងទម្ងន់ជាង១គីឡូក្រាម ហើយងងុយគេងជាងមុន។ ដូច្នេះនាងអាចស្លៀកពាក់ខោអាវបាន ដោយមិនចង្អៀត ទើបនាងមិនចាប់អារម្មណ៍អ្វីសោះ។ រហូតដល់ថ្ងៃមួយ នាងមានធ្លាក់ឈាម ទើបប្រញាប់ទៅកាន់មន្ទីរពេទ្យ។ ស្រាប់តែពេទ្យពិនិត្យឃើញ នាងមានកូនក្នុងផ្ទៃ ហើយប្រុងនឹងកើតហើយ។ ដំបូង នាងមិនជឿ ថាគ្រូពេទ្យពិនិត្យខុសហើយ។ ប៉ុន្ដែ១០នាទីក្រោយមក ឆ្មបក៏បានជួយបង្កើតកូននាងបានដោយសុវត្ថិភាព។



នាងមានការភ្ញាក់ផ្អើលខ្លាំង សឹងមិនអាចទទួលយកបាន ព្រោះនាងមិនបានត្រៀមខ្លួនជាម្ដាយគេឡើយ។ សំលៀកបំពាក់កូនក៏មិនបានទិញ ឪពុកម្ដាយនាងក៏មិនបានដឹងទៀត។ សំណាងល្អណាស់ ដែលចុងក្រោយ គ្រួសារមានការគាំទ្រនាង ហើយកូនក៏មានសុខភាពល្អ គួរឲ្យស្រឡាញ់។


តាមការបកស្រាយរបស់គ្រូពេទ្យ មូលហេតុដែលនាងគ្មានអាការៈពពោះដូចជានារីទូទៅ ព្រោះតែកូនរបស់នាងស្ថិតក្រោមឆ្អឹងជំនី របស់នាង ទើបបណ្ដាលឲ្យកើតរឿងចម្លែកទៅជាយ៉ាងដូច្នេះ៕



សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់