ណុប បាយ៉ារិទ្ធិទម្លាយការពិតនៃអាវពាក់ចូលរួមកម្មវិធីនៅកោះពេជ្រម្សិលមិញ

1657 Views
March 7, 2018

កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ណុប បាយ៉ារិទ្ធិបានបង្ហាញការពិត នៅពីក្រោយនៃអាវរូបហនុមានដែលលោកបានពាក់ចូលរួមក្នុងកម្មវិធីទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី២០ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រមុខរដ្ឋាភិបាលផងដែរ។

 

 

 

 

 

 

 

 

 

 

ការពិតនៃអាវរបស់លោក ណុប បាយ៉ារិទ្ធិគឺរូប ហនុមាន ដែលមានជាប់នៅលើ ផ្នែកដើមទ្រូវខាងឆ្វេង ត្រូវបានលោកបង្ហាញថាលោកបានចំណាយពេល រហូតដល់ម៉ោង ៣ ភ្លឺទើបអាចរចនារូបហនុមាននេះរួចរាល់ ហើយលោកក៏បង្ហាញ ផងដែរថាលោកពិតជាពេញចិត្តវាខ្លាំងណាស់។

 

 

 

 

 

 

 

 

 

 

នៅលើបណ្តាញសង្គម ហ្វេស ប៊ុកផ្ទាល់ខ្លួនលោក បាយ៉ារិទ្ធិសរសេរថា៖ “យប់មុិញទំរាំធ្វើអាវមួយនេះរួច ដល់ម៉ោង៣ភ្លឺ តែខ្ញំនៅតែស្រលាញ់នឹងមិនបោះបង់ចោលនូវការព្យាយាមរបស់ខ្ញំជាដាច់ខាត ហនុមាន អ្នកបានធ្វើដំណើរទៅជាមួយខ្ញុំនូវក្នុងការសម្តែងនៃពិធីអបអរសាទរ ទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី២០ និងការទទួលទានអាហារមិត្តភាពរួមគ្នា នៅទីក្រុងកោះពេជ្រ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុនសែន និងសម្តេចកិតិព្រឹត្តបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន រួមជាមួយនិងសិល្បៈករសិល្បៈការិី ជាច្រើនជំនាន់ ។

 

 

 

 

 

 

 

 

 

 



-អរគុណដល់ក្រសួងវប្បធម៌ និង អរគុណដល់លោកគ្រូ សំអាង សម ដែលបានផ្តល់កិត្តិយសសម្រាប់រូបខ្ញុំនិងប្អូនស្រីនីសា និងអគុណសម្រាប់ស្នាដៃនិពន្ធ បទភ្លេង និង ទំនុកច្រៀងចំនួន២បទដែលលោកគ្រូបានតាក់តែងអោយពួកខ្ញុំទាំង២សម្រាប់ច្រៀងក្នុងកម្មវិធីនេះ 🙏🏻
– អរគុណបងស្នា ហាងកាត់ដេរ ប្រិយមិត្ត សាខាទួលស្វាយព្រៃ ដែលកាត់តួរអាវអាវកត្រង់មួយនេះសម្រាប់ខ្ញុំក្នុងរយៈពេលដ៍ខ្លី 🙏🏻
-អរគុណបងមល ម្ចាស់ហាងកាត់ដេរសិទ្ធិការ និងកូនជាងដែលជួយឌឹនយ៉ាងយកចិត្តទុកដាក់តាមអ្វីដែលខ្ញុំចង់បាន នូវផ្នែកករអាវ និងក្បាច់ខ្មែរ ខ្ញុំពិតជាស្រលាញ់និងសរសើរនូវស្នដៃរបស់បងណាស់ 👍🏻
-ចុងក្រោយអរគុណខ្លួនឯងដែលបានបង្កើតម៉ូត និង អុ៊តគ្រីស្តាល់រូបហនុមាន ដែលជាការរៀបត្បូងម្តងមួយគ្រាប់ទំរាំអ៊ុតបានពេញនូវរូបហនុមានមួយនេះគឺជិត៣ម៉ោង😊 ហត់ គេងអត់ឆ្អែត តែខ្ញុំពិតជាសប្បាយចិត្តនឹងអ្វីដែលខ្ញុំធ្វើ😊”។

 

 

 

 

 

 

 

 

 

 

 

 

បញ្ជាក់ថា លោកណុប បាយ៉ារិទ្ធិត្រូវបានទទួលការគាំទ្រពីសំណាក់ទស្សនិកជន ជាយូរណាស់ មកហើយ រហូតមកទល់នឹងពេលនេះលោកនោះតែបន្តកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់ខ្លួនដដែល នៅក្នុងពិភពសិល្បៈ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles