ទិវាសិទ្ធនារីអន្តរជាតិ សុភ័ក្ត្រ កុសុម៉ាជូនកាដូអ្នកម្ដាយឡើងកប់ បង្កប់នឹងសារជូនពរបែបកំប្លែង !

1477 Views
March 9, 2018

ទស្សនិកជនប្រហែលជាបានស្គាល់មកហើយកញ្ញា សុភ័ក្ត្រ កុសុម៉ាដែលជាតារាសម្ដែង និងពិធីការនីដ៏មានប្រជាប្រិយភាព ដោយសារពាក្យសម្ដីមិនចេះរីងស្ថួតរបស់កញ្ញា និងកាយវិការក្រមិចក្រមើមដ៏គួរអោយស្រលាញ់របស់កញ្ញា ។ នៅក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជាតិនេះផងដែលមានបងប្អូនជាតិ និងអន្តរជាតិជាច្រើនបានសម្ដែងនៅការដឹងគុណ និងការស្រលាញ់ចំពោះអ្នកម្ដាយ បងស្រី ក៏ដូចជាប្រពន្ធ ដោយការទិញជាកាដូ ឬ បាច់ផ្កាជាដើម ។

 

 

 

 

 

 

 

 

មិនខុសគ្នានេះដែលក៏មានតារាសិល្បៈខ្មែរមួយចំនួន បានបង្ហោះនូវសារជូនពរក៏ដូចជាកាដូជូនអ្នកម្ដាយរបស់ខ្លួន ។ តួយ៉ាងកញ្ញា កុសុម៉ា ក៏បានទិញនូវខ្សែកជូនអ្នកម្ដាយ ជាមួយសារជូនពរដ៏មានន័យ និងកក់ក្ដៅចំពោះម្ដាយនាងផងដែរ ក្នុងនោះក៏មានពាក្យពេចន៍បែបកំប្លែងដែលធ្វើអោយអស់សំណើចថែមទៀតផង ។ ក្នុងនោះកញ្ញាបានរៀបរាប់ថា៖

 

 

 

 

 

 

 

 

 

 

​«រីករាយថ្ងៃទិវាសិទ្ធនារី សូមជូនពរដល់សុភាពនារីទាំងអស់ជួបតែសេចក្តីសុខនឹងសុខភាពល្អជាពិសេសគឺអ្នកម្តាយជាទីស្រលាញ់របស់កូន កូនសូមជូនពរម៉ាក់ អោយមានសុខភាពល្អ អាយុវែងៗៗៗៗៗ សម្រស់នៅតែស្រស់ស្អាត ជាពិសេសអោយម៉ាក់នៅមួយកូនបានយូរៗៗៗៗៗជារៀងរហូត ព្រោះរស់នៅអត់មានម៉ាក់អត់បានទេបេះដូងឯកា ម៉ាក់ជាម៉ាក់ដ៏ល្អ ម៉ាកស្រលាញ់កូនមិនប្រែ ម៉ាក់មើលថែ ម៉ាក់ខ្វល់ ម៉ាក់គិត ម៉ាក់បារម្ភ ម៉ាក់លួងលោម ម៉ាក់ផ្តល់ភាពកក់ក្តៅណាស់ ម៉ាក់កាចតិចមែនហើយងរច្រើនតិចមែនតែម៉ាក់ល្អ១០០លើ១០០ ជូបជូប កាដូទិញជូនម៉ាក់ចង់បានខ្សែរកវែង សំរាប់ថ្ងៃនេះកាដូជូនម៉ាក់ណា ព្រោះម៉ាក់ស្រលាញ់យូរហើយ ស្រលាញ់ម៉ាក់ ពីកូនស្រីពៅ កូនគុជធ្វើចិត្តសប្បាយៗកុំកាចនឹងខឹងប៉ាច្រើនពេកណាយាយផាន់» ។

 

 

 

 

 

 

នេះគឺជាគំរូដល់ល្អមួយដែលកូនៗគ្រប់គួរតែមានការដឹងគុណចំពោះអ្នកម្ដាយដែលជាអ្នកបង្កើតយើងមកអោយស្គាល់ផែនដី៕

Facebook Comment

Related Articles