ហេតុតែវាសនាគេ! ទិញរូបថតកញ្ចាស់ត្រឹម២ដុល្លា មិនដឹងសោះថាអាចលក់បានតម្លៃរាប់លាន ព្រោះ…!

បុរសដ៏មានសំណាងជនជាតិអាមេរិកម្នាក់ អាចនឹងក្លាយជាសេដ្ឋីត្រឹមមួយប៉ព្រិចភ្នែក ប្រសិនបើលោកលក់រូបថតបុរាណ២សន្លឹកដែលខ្លួនបានទិញ ទាំងមិនដឹងថា រូបថតនោះមានតម្លៃខ្ពស់កប់ពពក។
បុរសនោះបានទិញប្រអប់មួយដែលមានផ្ទុករូបថត២សន្លឹក ក្នុងតម្លៃត្រឹមតែ២ដុល្លាប៉ុណ្ណោះ ពីហាងដែលលក់ផលិតផលសប្បុរសធម៌។ ក្នុងនោះ រូបភាពក្នុងប្រអប់គឺជារូបភាពដ៏កម្ររបស់ Billy the Kid ដែលជាយុវជនជើងកាងដ៏ល្បីល្បាញរបស់អាមេរិក អំឡុងឆ្នាំ១៨៧៨។ នៅក្នុងរូបថត Billy និង ក្រុមបងធំបងតូចរបស់គេ កំពុងតែលេងវាយកូនបាល់ នៅក្នុងពិធីរៀបមង្គលការ។
ពេលនេះ អ្នកជំនាញមួយចំនួននិយាយ រូបថតនេះគឺជារូបថតច្បាប់ដើមរបស់ Billy the Kid មែន។ ព្រោះតែជារបស់កម្រជាប្រវត្តិសាស្រ្តបែបនេះ ធ្វើឲ្យ រូបថតមួយសន្លឹកនេះមានតម្លៃដល់ទៅ ៥លានដុល្លា ឯណោះ។ យ៉ាងណាមិញ គេនៅរង់ចាំការវិភាគពីអ្នកជំនាញបន្ដទៀត ថា នេះពិតជារូបរបស់ Billy the Kid ឬយ៉ាងណា ហើយរូបនេះថតនៅកន្លែងណា នៅពេលណា ហើយថតបានដោយរបៀបណា ដែលនៅតែជារឿងចម្ងល់។
ប្រសិនបើមានការបញ្ជាក់ថា នេះជារូប Billy the Kid ពិតមែនដែលថតកាលពីឆ្នាំ១៨៧៨ បុរសជាម្ចាស់រូបថតច្បាស់ជាក្លាយទៅជាមហាសេដ្ឋីហើយ៕
ប្រភព៖ ladbible