ទិញខោអាវគេជាង២ខែហើយ នឹកឃើញមកដូរយកលុយវិញ ដល់ពេលគេមិនឲ្យ ស្រាប់តែ… (មានវីឌីអូ)

760 Views
March 10, 2018

វាពិតជារឿងមួយគួរឲ្យហួសចិត្ត និងគួរឲ្យខឹសប្បារជំនួសម្ចាស់ហាង លក់សម្លៀកបំពាក់ បន្ទាប់ពីមានស្រ្តីម្នាក់បានយកសម្លៀកបំពាក់របស់ខ្លួន ដែលបានកាលពីរយៈពេល ២ ខែកន្លងមកហើយ សុំដូរយកប្រាក់ត្រលប់ទៅវិញ។ ក៏ប៉ុន្តែនៅពេលដែលបុគ្គលិកក្នុងហាងបដិសេធ ស្រាប់តែស្រ្តីចិត្តខ្លាំងម្នាក់នេះ បានអុកឡុកក្នុងហាង ដោយបានទាញសម្លៀកបំពាក់រាយប៉ាយពាសពេញហាង។

 

 

 

 

 

 

 


តាមរយៈវីឌីអូដែលបានបង្ហាញគឺស្រ្តីម្នាក់នេះពោរពេញទៅដោយកំហឹងនៅក្នុងខ្លួន ដោយបានធ្វើការឈ្លោះប្រកែកជាមួយនឹងបុគ្គលិកលក់សម្រៀកបំពាក់ មុនពេលដែលរូបនាងបានដើរទៅកាន់ទីតាំងព្យូរសម្លៀកបំពាក់ និងចាប់ផ្តើម សកម្មភាពបញ្ចេញកំហឹងរបស់នាងតែម្តង។

 

 

 

 

 

 

 

 

 


ហេតុការណ៍ស្រ្តីពោរពេញទៅដោយកំហឹងនេះគឺត្រូវបានគេដឹងថាកើតឡើងនៅក្នុងតំបន់ Beirut នៃប្រទេសលីបង់ ដែលក្នុងនោះបុគ្គលិកនៅក្នុងហាងលក់ សម្លៀកបំពាក់ បានព្យាយាម ប្រាប់ឲ្យនាងត្រជាក់ចិត្តដែរក៏ប៉ុន្តែរូបនាងនៅតែ មិនអាចរំសាយកំហឹងបានដដែល។

 

 

 

 

 



ទោះបីជាមិនដឹងការពិតនៃការផ្ទុះកំហឹងយ៉ាងខ្លាំងរបស់ស្រ្តីម្នាក់នេះយ៉ាងណាក្តី អ្នកប្រើប្រាស់បន្តាញសង្គមជាច្រើនដែលបានឃើញវីឌីអូមួយនេះ បានបញ្ចេញមតិ រិះគន់ពីការបង្ហាញភាពអសីលធម៌របស់នាង ហើយពួកគេបានបង្ហាញអារម្មណ៍ មិនសប្បាយចិត្តផងដែរចំពោះការមិនដោះស្រាយដោយសន្តិវិធី ជាពិសេសលើការ ប្រើហិង្សារបស់ស្រ្តីម្នាក់នេះផ្ទាល់តែម្តង៕


https://www.youtube.com/watch?v=KkL_ABhLbDU

Facebook Comment

Related Articles